ជ្រូកកណ្ដុររស់ ជាង១០០ក្បាល នាំចេញពីប្រទេសថៃ ដោយគ្មានលិខិត អនុញ្ញាតត្រូវបាន ក្រុមអន្តរាគមន៍បង្ក្រាប បទល្មើសការិយាល័យ នៃ អគ្គនាយកដ្ឋាន សុខភាពសត្វឃាត់ចាប់

(ខេត្ដបន្ទាយមានជ័យ)៖ ក្រុមអន្តរាគមន៍បង្ក្រាប បទល្មើសការិយាល័យ នៃអគ្គនាយកដ្ឋានសុខ ភាពសត្វនិងផលិតកម្មសត្វ កាលពីវេលាម៉ោង០២ រំលងអាធ្រាត្រឈាន ចូលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២១ នេះបានឃាត់ រថយន្តម៉ាក សាំយ៉ុងមួយគ្រឿងពណ៍ ស ពាក់ស្លាកលេខ ភ្នំពេញ 2AP-2535 ដឹកកូនជ្រូកកណ្ដុររស់ចំនួន១០៩ក្បាល ដែលឈ្មួញលួចនាំចេញ មកពីប្រទេសថៃ គ្មានលិខិតអនុញ្ញាត ត្រឹមត្រូវ សង្ស័យឃុប ឃិតជាមួយមន្ត្រីមាន សមត្ថកិច្ចតាមខ្សែ បន្ទាត់ព្រំដែន។

មន្ត្រីជំនាញ បានអោយដឹងថា ឈ្មួញនាំចេញនូវសត្វ ជ្រូកកណ្តុរខុសច្បាប់រូបនេះ មានម្ចាស់ឈ្មោះតិប ង៉ុន និងឃាត់រថយន្តបាន នៅចំណុចភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយពិនិត្យជាក់ស្ដែងឃើញថា គ្មានលិខិតអនុញ្ញាតិ ដឹកជញ្ជូនត្រឹមត្រូវ ។

បន្ទាប់មកមន្ត្រីជំនាញ បានបញ្ជូនវត្ថុតាងមក កាន់ការិយាល័យដើម្បីដោះ ស្រាយតាមនីតិវិធីច្បាប់ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *