ពិតជាសាហាវប្រទះឃើញ សាកសពស្ត្រីម្នាក់ត្រូវឃាត ករសម្លាប់យ៉ាងអនោចអធម៏

(ខេត្តព្រះសីហនុ)៖ សាកសពស្ត្រី វ័យក្មេងម្នាក់ត្រូវ បានគេប្រទះឃើញ ដេកស្លាប់ក្នុងក្រឡុក ក្បែរផ្លូវមួយកន្លែង បង្ករអោយមានការភ្ញាក់ ទាំងព្រឹកដោយមិនដឹងមូលហេតុ ច្បាស់លាស់នៅឡើយទេ។

ប្រភពពីសមត្ថកិច្ចបាន ប្រាប់អោយដឹងថាហេតុ ការណ៏ភ្ញាក់ផ្អើលនេះបាន កើតឡើងនៅវេលាម៉ោង ប្រមាណ៨និង០០នាទី ថ្ងៃទី៩មេសារឆ្នាំ២០២១ បន្ទាប់ពីបុរស់ជា សន្តិសុខម្នាក់ទទួលព័ត៌ មានពីបុរសដើរដោះបង្កៃត្រី នៅអូរ ក្បែរកន្លែងកើតហេតុ នាវេលម៉ោងជាង៧ព្រឹក និងបានរត់ទៅប្តឹង សមត្ថកិច្ចនគរបាល ប៉ុស្តិ៍អូរត្រេះពីរទាក់ទិន ទៅនឹងប្រទះឃើញ សពស្ត្រីដេកស្លាប់ ក្នុងក្រឡុកមួយកន្លែង ។

ជុំវិញករណីនេះ សមត្ថកិច្ចនៅពុំទាន់អាច សន្និដ្ឋានបាននៅឡើយទេ ព្រោះសពស្ត្រីរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ គ្មានសាច់ញ្ញាត្តិចូល ខ្លួនមកបំភ្លឺ គ្រាន់តែដឹងថា ស្ត្រីរងគ្រោះ មានភិនភាគ រាង្គស្តើង សម្បុរខ្មៅស្រអែម កម្ពស់១ម៉ែត្រ៥០ជាង អាយុចន្លោះ២០ ទៅ២៤ ឆ្នាំ ពាក់អាវយឺតពណ៏ លឿងលាយផ្កាខ្មៅ  ខោយឺតពណ៏ខ្មៅស្នូតស ពាក់ស្រោមជើងពណ៏ប្រផេះ។

នៅលើក្បែរ ខ្លួនសាកសព បានបន្សល់ទុកខោប្រុស ពណ៏ខ្មៅ អាវយឺតពណ៏ក្រហម អាវស ស្នូតខ្មៅ និង ផ្លែនិងដង ឡាមពណ៏ខៀវ។

ដោយឡែក លោក សារ៉ាត់ វិទ្យា ប្រធានការិយាល័យ បច្ចេកទេស និងវិទ្យាសាស្ត្រ(ការិយាល័យពិនិត្យសាកសព) នៃស្នងការដ្ឋានគរ បាលខេត្តព្រះសីហនុ បានគូសបញ្ចាក់ថា ចំពោះករណីនេះ សមត្ថកិច្ចនៅពុំទាន់ កំណត់បានថាជា ករណីប្លន់សម្លាប់ឬ ជាករណីរំលោភសម្លាប់ បាននៅឡើយទេ ព្រោះក្នុងសំណុំរឿង នេះសមត្ថកិច្ចកំពុង បើកការស្រាវជ្រាវស៊ើបអង្កេត ដោយសារសាក សពពុំស្គាល់អត្តសញ្ញាណ។ ក្រោយពិនិត្យរួចសាកសព ត្រូវបានបញ្ជូនមករក្សាទុក នៅមន្ទីពេទ្យបង្អែក ចំការចេក រងចាំសាច់ញ្ញាត្តិមក ទទួលយកទៅធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *