កម្លាំងនគរបាលក្រុងប៉ោយប៉ែត ឃាតខ្លួនជនសង្ស័យ ម្នាក់ពីបទប្រើអំពើហិង្សា លើស្ត្រី!!!

(ខេត្តបន្ទាយមានជ័យ)៖ នារសៀលថ្ងៃព្រហស្បត៍១១រោច  ខែចែត្រឆ្នាំជូត ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃ ទី០៨ ខែមេសាឆ្នាំ២០២១នៅវេលាម៉ោង១៥និង២០នាទីក្រោមការដឹកនាំពី លោកវរសេនីយ៍ទោ បោន សីហា អធិការស្តីទី នគរបាល ក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងសហការ ជាមួយកម្លាំងប៉ុស្តិរដ្ឋបាល សង្កាត់ប៉ោយប៉ែត បានទទួលបណ្តឹងពីឈ្មោះវឿន ពិសី ភេទស្រីអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក កាស៊ីណូ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បានប្តឹងឈ្មោះឡាយ ឆៃឡេង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក បានប្រើហឹង្សាវាយដំ ធ្វើទារុណកម្មនិងកាប់បំផ្លាញទ្រព្យសម្បត្តិ ជេរប្រមាថ ។     ក្រោយពីបានទទួលបណ្តឹងកម្លាំងនគរបាលក្រុងប៉ោយប៉ែតសហការជាមួយកម្លាំងប៉ុស្តិ៍សង្កាត់ប៉ោយបែតបានចុះស្រាវជ្រាវរកជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

លុះដល់ថ្ងៃទី៩ខែមេសាឆ្នាំ ២០២១នៅវេលាម៉ោង១០និង០០នាទីព្រឹក កម្លាំងនគរបាល ក្រុងប៉ោយប៉ែតនិងកម្លាំង ប៉ុស្តិរដ្ឋបាលសង្កាត់ ប៉ោយប៉ែតបានឃាត់ ខ្លួនជនសង្ស័យ មានឈ្មោះឡាយ ឆៃឡេង ភេទប្រុស អាយុ១៥ឆ្នាំ កម្លាំងនគរបាល បានសួរនាំ ជនសង្ស័យ បានសារភាពថាខ្លួនមាន ទំនាក់ទំនងនិងគ្នារយះពេល ៨ខែហើយ រស់នៅក្នុងបន្ទប់ ជួលជាមួយគ្នា ស្ថិតនៅក្នុងភូមិ ក្បាលស្ពាន១សង្កាត់ ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងនោះដែរជនសង្ស័យ ក៏បានរៀបរាប់ប្រាប់ សមត្ថកិច្ចនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១នៅវេលាម៉ោង៣ទាបភ្លឺ ឈ្មោះវឿន ពិសី មិននៅក្នុងបន្ទប់ ទេនៅតែទូរសព្ទ ហើយបើកឆាតមើល ឃើញមានឆាត ជាមួយប្រុស កន្លះម៉ោងក្រោយមកក៍ មកដល់សួរនាំបន្តិច ក៍ឈ្លោះគ្នា ខ្លួនបានយកដែក កាងខោអាវវាយគាត់ត្រូវដៃ ជើងជាំ ហើយក៍យក ប្រេងកូឡាបអោយ ។

ជនរងគ្រោះបានដាក់បណ្តឹង អោយសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ពេលនេះជនសង្ស័យ ត្រូវបញ្ជូនទៅអនុវត្តផ្ដន្ទា ទោសតាមផ្លូវច្បាប់រួចហើយ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *