កូនប្រុសយកដែកស្បែង វាយសម្លាប់ឪពុកបង្កេីត​ ដោយចោទថា​ ឪពុកមានគ្រូកាន់​ ប៉ងសម្លាប់រូបគេ​ !!

(ខេត្តបាត់ដំបង​)៖ នៅព្រឹកព្រលឹមថ្ងៃទី៧​ ខែ​ មេសា​ ឆ្នាំ​​ ២០២១​វេលាម៉ោង​៦និង៣០នាទី នៅចំណុចក្រុមទី០១ ផ្ទះ​លេខ២០ស្ថិតក្នុងភូមិអូរដូន​ពៅ ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង​ មាន​ករណីឃា​ត​កម្ម ​កូន​វាយ​សម្លាប់ឪពុក​បង្កើ​ត) មួយបានកេីតឡេីង ដែលករណីនេះបង្កឱ្យមានការភ្ញាក់ផ្អេីលពីប្រជាពល​រដ្ឋនៅក្នុងមូលដ្ឋាន។

ជនរងគ្រោះឈ្មោះប៊ុត សារ៉េត ភេទប្រុស អា​យុ៦១ឆ្នាំ រស់នៅភូមិ-ឃុំកេីត​ ​ហេតុខាងលើ ដោយជនបង្កជាកូន ប​ង្កេីតរបស់គាត់ឈ្មោះ ប៊ុត សំ​ណាង ភេទប្រុ​ស អាយុ២៧ឆ្នាំ បានធ្វើសកម្មភាព យក​ដែកស្បែង វាយឪពុកបង្កើតខ្លួន បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុ​ចកើតហេតុ​ ។

អនុវត្តតាមបទ បញ្ជារបស់លោក ឧត្តម​សេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃ​ស្នងការ ដ្ឋាននគរ​បាល​ខេត្តបាត់ដំបង​ រួមទាំងយោបល់ លោកវរ​សេ​នីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ទទួ​ល ផែនការងារនគរបាល ព្រហ្មទ័ណ្ឌ​ និងបានការសម្រប ​សម្រួលលេីនីតិ វិធីពីឯកឧត្តម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញាអម​សាលាដំបូងខេត្តបាត់ដំបង​ លោកវរសេនីយ៍​ឯក​ សុខ​សារិន​ អធិការនគរ​បាល ស្រុកបវេលបានធ្វេីការ ឃាត់ខ្លួនជនសង័្សយខាងលេី​ មកកាន់អធិការ​ដ្ឋាន ធ្វេីការស្រាវជ្រាវ​ ។

នៅទីបំផុតជនសង័្សយ បានឆ្លេីយតាមបែប រវេីរវាយថា​ ការវាយសម្លាប់ ឪពុករបស់ខ្លួន​បែប នេះ​ដោយសារ តែឪពុកខ្លួនមានគ្រូកាន់​ហេីយ​ មានបំណងសម្លាប់រូប គេ​ទេីបគេវាយសម្លាប់ ឪពុកនេះជាមុន​ ។ នៅពេលនេះសមត្ថកិច្ច នគរបាលបាន​រៀប ចំសំណុំរឿងបញ្ជូនជន សង័្សយមកកាន់ស្នង ការដ្ឋានដេី​ម្បីចាត់ការ បន្តតាមផ្លូវច្បាប់ផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *