ស្ត្រីម្នាក់បើកមិនប្រកាន់ ស្តាំបណ្តាលឲ្យរេចង្កូត ទៅបុករថយន្តធំពេញ ទំហឹងធ្វើឲ្យម៉ូតូដាច់ ជា២ស្ត្រីអ្នកបើកស្លាប់ នៅនិងកន្លែង

(ខេត្តបន្ទាយមានជ័យ)៖ ស្ត្រីម្នាក់បើកម៉ូតូមិនប្រកាន់ ស្តាំបណ្តាលឲ្យរេចង្កូតទៅ បុករថយន្តធំពេញ ទំហឹងធ្វើឲ្យម៉ូតូដាច់ ជា២ស្ត្រីអ្នកបើកស្លាប់ នៅនិងកន្លែង នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៨ខែមេសា ឆ្នាំ២០២១ លើផ្លូវជាតិលេខ ៥៨ ផ្លូវក្រវ៉ាត់ព្រំដែន ខាងត្បូងភូមិចំការគ ស្ថិតក្នុងភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាល ស្រុកស្វាយចេក បានឲ្យដឹងថាជនរង គ្រោះឈ្មោះថង លីស៊ីញ ភេទស្រីអាយុ១៦ ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក  ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

នគរបាល ស្រុកស្វាយចេកបាន បញ្ជាក់ឲ្យដឹងបន្តទៀត ថានៅមុនពេលកើត ហេតុនោះជនរងគ្រោះ បានបើកម៉ូតូ ម៉ាកហុងដាទ្រីម ពណ៍ខ្មៅ សេរី២០១៧ ពាក់ផ្លាកលេខ1Q.4966ប.មានជ័យ ក្នុងការជិះនោះ ពុំមានពាក់មួកសុវត្ថិភាព ទេពីជើងទៅត្បូង ពេលបើកមកដល់ ចំណុចកើតហេតុ ស្រាប់តែរេចង្កូត ទៅបុក ទៅបុករថយន្តធុនធំ ម៉ាហ៊ីយ៉ាន់ដាយយីឌុប អ្នកបើកមានឈ្មោះ សំ វ៉ាន់សាយ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ផ្លូវ៥ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A.1805 បើកក្នុងទិសដៅច្រាស ទិសគ្នាបណ្តាលម៉ូតូ ដាច់ជា២កំណាត់អ្នកបើក ម៉ូតូស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង ។

នគរបាលបានបញ្ជាក់ទៀត ថាក្នុងករណីកើតមាន គ្រោះថ្នាក់ចរាចរណ៍នេះមក ពីអ្នកបើកម៉ូតូមិនប្រកាន់ ស្តាំ។

ក្រោយពីកើតហេតុ រថយន្តនិងម៉ូតូនគរ បានយកទៅរក្សាទុក នៅអធិការដើម្បីដោះ ស្រាយទៅតាម ច្បាប់ណែកសព ក្មេងស្រីរងគ្រោះ ត្រូវបានប្រគល់ ជូនក្រុមគ្រួសារចាត់ចែង ធ្វើបុណ្យតាមប្រពៃណី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *