សមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួនមនុស្ស៤នាក់ ករណីដឹកជញ្ជូន ឈើក្រញូងខុសច្បាប់

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ច ខេត្តពោធិសាត់ បានឃាត់ខ្លួន មនុស្ស៤នាក់ រួមជាមួយ រថយន្ត ១គ្រឿង ពាក់ព័ន្ធ ករណី ឈើមូលប្រភេទប្រណីត (ក្រញូង) ខុសច្បាប់ នៅលើកំណាត់ផ្លូវ ជាតិលេខ៥៥ ត្រង់ចំណុចស្ពានជ័យជំនះ ស្ថិតនៅភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ។

លោកវរសេនីយ៍ឯក (ធាង ឡេង) អធិការនៃអធិការដ្ឋាន នគរបាលស្រុកវាលវែង បានឱ្យដឹងថា ឈើមូលប្រភេទ ប្រណីត(ក្រញូង) ត្រូវបានបង្ក្រាបនោះ មានចំនួន ៤៦កំណាត់ ស្មើនឹងទម្ងន់ ៣៤១គីឡូក្រាម ដឹកជញ្ជូនតាមរថយន្ត១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2L 5891។

ជនល្មើសទាំង ៤នាក់ ដែលត្រូវបានចាប់ខ្លួន មាន ឈ្មោះ យឿន យាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ(ជាអ្នកបើកបរ និងជាម្ចាស់រថយន្ត), ឈ្មោះ ថូ ឡាន់ធន ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ(រួមដំណើរ), ឈ្មោះ សៀង ភ័ក្ត្រា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ(រួមដំណើរ), ឈ្មោះ ធឿន បារាំង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ(រួមដំណើរ)។  អ្នកទាំង៤នាក់ មានទីលំនៅភូមិ គល់ទទឹង ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សូមបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតា ងឈើមូលប្រភេទប្រណីត (ក្រញូង)ទាំងអស់ និងមធ្យោបាយដឹ កជញ្ជូនរថយន្ត១គ្រឿង បានប្រគល់ជូនមន្ត្រី បរិស្ថានចាត់ការ តាមច្បាប់៕ ដោយ លោក ផានប៊ុនថុន

You might like

Leave a Reply

Your email address will not be published. Required fields are marked *