បុរសម្នាក់ស្លាប់ភ្លាមៗនឹងកន្លែង បើកម៉ូតូលឿនទៅបុក រថយន្តធុនធំខូចចត លើទ្រូងផ្លូវគ្មានភ្លើងសម្គាល់

(ខេត្តបន្ទាយមានជ័យ)៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ពេលបើកម៉ូតូលឿន ទៅបុករថយន្តធុនធំ ខូចចតលើទ្រូង ផ្លូវនៅវេលាម៉ោង ៧និង៤០នាទីយប់ ថ្ងៃទី៦ខែមេសា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចចន្លោះ បង្គោលគីឡូម៉ែត្រលេខ ៣៧២-៣៧៣ ស្ថិតក្នុងភូមិថ្មី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះរ៉ន សារុំ ភេទប្រុសអាយុ៣០ឆ្នាំ នៅភូមិរ៉ាចំហៀង ឃុំឬស្សីក្រាំង ស្រុកមោងខេត្តបាត់ដំបង ។

នគរបាលស្រុកអូរជ្រៅ បានឲ្យដឹងបន្តទៀត ថាមុនពេលកើតហេតុ ជនរងគ្រោះបានបើក ម៉ូតូ១គ្រឿងពីកើត ទៅលិចក្នុងល្បឿនលឿន បើកមកដល់ចំណុច កើតហេតុក៏រេចង្កូត ទៅបុករថយន្តធុនធំ ពីក្រោយ ដែលខូច ដាច់គ្រឡេ ចតនៅលើទ្រូងផ្លូវ ដោយដាក់មែក ឈើចំនួន៣កន្លែងដែរ តែមិនភ្លើងបំភ្លឺជាសម្គាល់ បណ្តាលជនរងគ្រោះ ស្លាប់ភ្លាមៗនៅ នឹងកកន្លែង ។

ក្រោយកើតហេតុអ្នក បើកអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្ត ដែលខូច ម៉ូតូខូចធ្ងន់និងរថយ ន្តខូចស្រាល។ រថយន្តនិងម៉ូតូនគរបាល ចរាចរណ៍ស្រុកអូរ ជ្រៅយកមករក្សា ទុកនៅអធិការដ្ឋាន នគរបាលស្រុកអូរជ្រៅ រងចាំស្រាវជ្រាវ រកម្ចាស់មកដោះស្រាយ នៅពេលក្រោយ ។ សពជនរងគ្រោះប្រគល់ជូន ក្រុមគ្រួសារ យកទៅចាត់ចែងធ្វើ បុណ្យតាមប្រពៃណី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *