កិច្ចប្រជំស្តីពីហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញចូល ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន  និងឱកាស បុណ្យចូលឆ្នាំខ្មែរ ដើម្បីទប់ស្កាត់ ការឆ្លងកូវីដ.១៩

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ការ ធ្វើដំណើរឆ្លងកាត់ ចេញ-ចូល ពីខេត្តមួយទៅខេត្ត មួយជាបណ្តោះអាសន្ន សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នៃថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណង ប្រយុទ្ធនិងទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ពីភូមិសាស្ត្រនៃខេត្ត មួយទៅភូមិសាស្ត្រ នៃខេត្តមួយទៀត ។

ដោយឡែក ភូមិសាស្ត្ររាជធានីភ្នំពេញ និង ខេត្តកណ្តាល ត្រូវបានចាត់ទុក ជាតំបន់តែមួយ ដែលមិនស្ថិតនៅក្រោម វិសាលភាពនៃការហាម ឃាត់ការធ្វើដំណើរ ឆ្លងកាត់ ចេញ-ចូល ទៅវិញទៅមក នេះទេ ។

នេះបើយោងតាម សេចក្តីសម្រេច ស្តីពី ការហាមឃាត់ ការធ្វើដំណើរ និង ការបិទរមណីយដ្ឋាន ទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺ កូវីដ.១៩ ។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយ មានជ័យបានមានប្រសាសន៍ ថានៅគ្រប់វត្តអារាមត្រូវ រៀបចំឲ្យមានការវាស់កំដៅ បាញ់អាកុលនិងលាងដៃ ជាមួយជែលឬសាប៊ូ នៅមុខច្រកចេញ ចូលសាលាឆាន់ព្រះវិហារ និងកុដិជាដើម មិនអនុញ្ញាតឲ្យពុទ្ធ បរិស័ទដែលមិនពាក់ ម៉ាសយកចង្ហាន់ ប្រគេនព្រះសង្ឃចូល  ក្នុងបរិវេណវត្ត អារាមព្រះវិហារសាលា ឆាន់និងកុដិដើម។

ជាងនេះទៀតត្រូវរៀប ចំទីតាំងទទួលពុទ្ធបរិស័ទ ដែលយកចង្ហាន់ ប្រគេនព្រះសង្ឃ ត្រូវរក្សាគម្លាត សុវត្ថិភាពជៀសវាង ការប្រមូលផ្ដុំមនុស្សច្រើន។

ត្រូវកំណត់ពុទ្ធបរិស័ទចូល ក្នុងព្រះវិហារសាលាឆាន់ និងកុដិនីមួយៗ តាមទំហំនិង បរិវេណទីតាំង ជៀសវាងការ ប្រមូលផ្ដុំមនុស្សច្រើន និងត្រូវរក្សាគម្លាត សុវត្ថិភាពបុគ្គល ដែលត្រូវរៀបចំវេន ចេញចូលពុទ្ធបរិស័ទ នាំយកចង្ហាន់ និងទេយ្យទានប្រគេន ព្រះសង្ឃ និងមិនអនុញ្ញាតឲ្យ ពុទ្ធបរិស័ទនៅបង្អែបង្អង់ ជួបជុំសំណេះសំណាល ដើម្បីទុកពេលនិង ទីកន្លែងឲ្យពុទ្ធបរិស័ទ បន្តដើម្បីកាត់បន្ថយ ជាអតិបរមានូវឱកាស នៃការឆ្លងជំងឺកូវីដ១៩។

ជាងនេះទៀតត្រូវបាញ់ថ្នាំ សម្លាប់មេរោគមុន ពេលនិងក្រោយពីការ ជួបជុំពុទ្ធបរិស័ទ។ លោកបានបញ្ជាក់ឲ្យ ដឹងបន្តទៀតថាលោក បានចេញវិធានការ រដ្ឋបាលមួយដោយ សម្រេចផ្អាកទីតាំង រមណីយដ្ឋាន ទេស​ចរណ៍រួមមាន ភោជនីយដ្ឋាន អាហារដ្ឋាន តូបលក់ចល័ត ផ្សារទំនើប ទីសាធារណៈដែលមានសភាពអ៊ូរអរ និងមានមនុស្ស ជួបជុំក្នុងចំនួនច្រើន រយៈពេល២ សប្តាហ៍ចាប់ពី ថ្ងៃទី៨រហូតដល់ថ្ងៃទី២១ ខែមេសា នៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ ដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺ កូវីដ១៩ ចូលក្នុង សហគមន៍ ជាទ្រង់ទ្រាយធំ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *