បុរសម្នាក់ស្ទើរបាត់បង់ ជីវិតដោយសារគ្រោះ ចរាចរណ៍រវាងម៉ូតូនិង គោយន្ត!

(ខេត្តស្ទឹងត្រែង)៖ បុរសម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចបញ្ជូន ទៅកាន់មន្ទីរពេទ្យ បង្អែកភ្លាមៗ បន្ទាប់ជួបគ្រោះ ថ្នាក់ចរាចរណ៍ជាមួយម៉ូតូ នឹងគោយន្តកាល ពីវេលាម៉ោង១៨និង៣០នាទី យប់ថ្ងៃទី០៦មេសា២០២១ ស្ថិតនៅភូមិវាលដេញ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ។

មន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលឃុំអន្លុងជ្រៃ អោយដឹងថាជនរង គ្រោះឈ្មោះឡាម ឡុំ ភេទប្រុស អាយុ១៧ឆ្នាំ ជាកសិកររស់នៅភូមិ ស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ បើកបរម៉ូតូC១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ស្លាកលេខ ព្រះវិហា១A.៤៨៩៨ ក្នុងទិសដៅពីលិចទៅកើត លឿនទៅបុកគោយន្ត ពីមុខក្នុងទិស ដៅស្របគ្នាបណ្តាល អោយជនរងគ្រោះ ដែលជាអ្នកបើក បរម៉ូតូរងរបួសធ្ងន់ នៅនិងកន្លែង។

មន្ត្រីនគរបាលប៉ុស្តិ៍បន្តថា ម្ចាស់គោយន្ត ឈ្មោះសៀត សារ៉េត ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិវាលដេញ ឃុំអន្លុងជ្រៃ ស្រុថាឡាបរិ វ៉ាត់ ជាអ្នកបើកបរគោយន្ត កន្ត្រៃពណ៌ក្រហម មិនមានគ្រោះថ្នាក់អ្វីឡើយ។

នគរបាលដដែលបន្ត ថាក្រោយទទួលព័ត៌ មានស្តីពីគ្រោះថ្នាក់ខាងកម្លាំងនគរបាល មូលដ្ឋានបានចុះពិនិត្យ ភ្លាមៗនិងសុំអន្តរគមន៍ ពីអធិការដ្ឋាននគរបាល ស្រុកយករថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅកាន់ មន្ទីរពេទ្យបង្អែកខេត្ត។ ចំណែកម៉ូតូនិងគោយន្ត ត្រូវយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាលដើម្បី ដោះស្រាយ ជូនពលរដ្ឋតាមនីតិវិធី។

មន្ត្រីនគរបាលក៍បាន បញ្ជាក់ផងដែរថាកត្តដែល បង្ករអោយមានគ្រោះ ថ្នាក់បែបនេះគឺ បណ្តាលមកពី អ្នកបើកបរម៉ូតូ ប្រើប្រាស់ល្បឿនលឿន ចំណែកគោយន្ត កន្ត្រៃពុំមានដាក់ចំណាំង ផ្លាតដើម្បីជាសញ្ញា អោយអ្នកបើកបរពី ក្រោយឃើញឡើយ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *