ឯកឧត្តម ស្វាយ សំអ៊ាង អញ្ជើញចុះត្រួតពិនិត្យ គោលដៅឈរជើង របស់កម្លាំងចម្រុះ ហាមឃាត់ប្រជា ពលរដ្ឋគ្មាន ការចាំបាច់ចេញ ចូលឆ្លងខេត្ត នៅចំណុចព្រំ ប្រទល់ទាំង២ មណ្ឌលគិរី រតន:គីរី និងមណ្ឌលគិរី ក្រចេះ

(ខេត្តមណ្ឌលគិរី)៖  នៅថ្ងៃទី ០៧ ខែមេសា ឆ្នាំ ២០២១ ឯកឧត្តមស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការកង រាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ទោ សាន គឹមអឿន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្ត លោកនាយករដ្ឋបាល សាលាខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក បានចុះត្រួតពិនិត្យគោលដៅឈរ ជើងរបស់សមត្ថកិច្ច ក្នុងការហាមឃាត់ ការធ្វើដំណើរឆ្លង កាត់ពីខេត្តមួយ ទៅខេត្តមួយ ដើម្បីទប់ស្កាត់ការ ឆ្លងរាលដាលជំងឺកូវីដ១៩ នៅព្រំប្រទល់ខេត្តទាំង២ចំនុចក្នុង ភូមិសាស្ត្រស្រុកកោះញែក និង ស្រុកកែវសីមា ។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ការចុះត្រួតពិនិត្យគោលដៅ ឈរជើងរបស់សមត្ថកិច្ច នៅពេលនេះ ធ្វើឡើងក្នុងគោល បំណងចុះសួរសុខទុក្ខ និងនាំយកអំណោយ មួយចំនួនចែកជូនកងកម្លាំង ប្រចាំការនៅគោលដៅនេះ ព្រមទាំងជំរុញឲ្យសមត្ថកិច្ច រឹតបណ្តឹងការអនុវត្ត សេចក្ដីសម្រេចរបស់ រាជរដ្ឋាភិបាលឱ្យ មានប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តមបានថ្លែង កោតសរសើរដល់ កម្លាំងសមត្ថកិច្ច អ្នកបានឈរជើង នៅគោលដៅខាងលើ ដែលបានខិតខំប្រឹងប្រែង អនុវត្តតាមតួនាទីភារកិច្ច របស់ខ្លួនយ៉ាងល្អប្រសើរ ស្របតាមសេចក្ដី សម្រេចរបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់ គណៈបញ្ជាការឯកភាពខេត្ត ។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់ គណ:បញ្ជាការ ឯកភាពស្រុក ហាមឃាត់ការជួបជុំ ការរៀបចំពិធីផ្សេងៗ រួមទាំងពិធីនៅ តាមវត្តអារាម និង ណែនាំអោយ រមណីយដ្ឋាននានា ផ្អាកអាជីវកម្មជាបណ្ដោះអាសន្ន ។

ចំពោះអ្នកចំណូលស្រុក ត្រូវអោយពួកគាត់ធ្វើ ចត្តាឡីស័ក ១៤ថ្ងៃ នៅតាមផ្ទះ ឬ នៅមណ្ឌលចត្តាឡីស័ក អោយបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី ។

ឯកឧត្តមអភិបាល ខេត្តបានបន្តថា ការហាមឃាត់ការធ្វើ ដំណើររបស់បងប្អូន ប្រជាពលរដ្ឋពីខេត្តមួយ ទៅខេត្តមួយនា ពេលនេះ គឺដើម្បីទប់ស្កាត់ការឆ្លង រីករាលដាលជំងឺកូវី១៩ ពីតំបន់មួយទៅ តំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ពិសេសរាជរដ្ឋាភិបាល គិតគូរពីសុខភាពសាធារណៈ គិតគូរពីអាយុជីវិតបងប្អូន គ្រួសារ និង សង្គមជាតិ ។

ឯកឧត្តមក៏បានសំណូម ពរដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តន៍ តាមវិធានការនានារបស់ រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីការពារខ្លួនពី ការចម្លងជំងឺកូវីដ១៩ ។

នៅក្នុងឱកាសចុះត្រួតពិនិត្យ គោលដៅទាំង២ខាងលើ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកសម្ភារៈ មួយចំនួនឧបត្ថម្ភ ដល់កងកម្លាំងដែល កំពុងឈរជើងនៅគោល ដៅទាំង២ខាងលើ រួមមាន  អង្ករ មី ទឹកសុទ្ឋ ទឹកក្រូច អាល់កុល ម៉ាស់ ថវិការចំនួន ២លានរៀលក្នុង១គោលដៅ ។

ដោយឡែក ឯកឧត្តមនាយ ឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឧបត្ថម្ភថវិកាចំនួន១ លានរៀល ដល់សមត្ថកិច្ចឈរ ជើងនៅគោលដៅ ស្រុកកោះញែក តាមរយៈលោកស្នង ការខេត្តផងដែរ ហើយឯកឧត្តមអភិបាល ខេត្តបានឧបត្ថម្ភថវិកា ចំនួន៥០០ដូល្លាសម្រាប់ទិញ ស័ង្កសីប្រក់រោងប្រចាំការ ព្រំប្រទល់ខេត្ត មណ្ឌលគិរី ខេត្តរតន:គីរី។

បន្ទាប់ពីការចុះពីត្រួតពិនិត្យ គោលដៅឈជើង របស់សមត្ថកិច្ចនៅចំ ណុចខាងលើ ឯកឧត្តម ស្វាយ សំអ៊ាង បាននាំយកបច្ច័យ ចំនួន ១.២០០ដុល្លារ ប្រគេនព្រះចៅ អធិការវត្តដេអេ សម្រាប់កសាង សមិទ្ធផលនានានៅ ក្នុងវត្តអារាម ផងដែរ ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *