ផ្ទុះឆេះអូប័រ នៅជិតកោះសំពោច បាត់ខ្លួនមន្ត្រីយោធា ២នាក់ និង៤នាក់ទៀត រងរបួសធ្ងន់ស្រាល

(ខេត្តព្រះសីហនុ)៖ មានករណី​ផ្ទុះ​អូប័រមួយ​ បណ្ដាល​ឲ្យ​មាន ​មនុស្ស​២នាក់​បាត់​ខ្លួន និង​រងរបួសធ្ងន់ ស្រាលជាច្រើននាក់ កាលពី រសៀល​ថ្ងៃទី​០៥ ​ខែមេសា​ឆ្នាំ​២០២១ លើ​ផ្ទៃ​សមុទ្រ​ ជិតកោះសំពោច ស្ថិត​នៅភូមិអ៊ុង ឃុំរាម ស្រុក​ព្រៃនប់​ ខេត្តព្រះ​សីហនុ។

បើយោងតាមប្រភពព័ត៌មាន តាមបណ្ដាញសង្គមហ្វេសប៊ុក របស់របស់មន្ត្រី យូធាកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម បានសរសេរថា នៅវេលាម៉ោង១៣និង ៣០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ មានករណីផ្ទុះឆេះ អូប័រមួយគ្រឿង របស់អង្គភាពទីបញ្ជាការជួរមុខ (សន្តិសុខលម្ហសមុទ្រ) នៅពេលកំពុងចេញបំពេញ បេសកម្មល្បាតក៏ បានជួបឧបទ្ទវហេតុ ផ្ទុះឆេះនៅចំណុច ខាងត្បូងកោះសំពោច ពីខាងមុខ ឆ្នេរព្រែកចាក រយះចម្ងាយ2Mileពីឆ្នេរព្រែកចាក ស្ថិតក្នុងឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ។

នៅលើអូប័រដែល ជួបឧបទ្ទវហេតុ ផ្ទុះឆេះ មានមនុស្ស០៦នាក់ ជាយោធា ចំពោះករណីផ្ទុះឆេះគឺពុំទាន់ដឹងពីមូលហេតុ ច្បាស់លាស់នៅឡើយទេ ហើយការផ្ទុះឆេះនេះ គឺបណ្តាលអោយមនុស្ស ចំនួន៤នាក់រងរបួសធ្ងន់ត្រូវ បានទូកនេសាទជួយសង្គ្រោះ និងបាត់ខ្លួនចំនួន០២នាក់។

អ្នកដែលបាត់ខ្លួនទី១-លោកវរនាវីឯក សុខ រស្មី ទី២-ឈ្មោះ ភ័ក្រ្ត ។

ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា បាននញ្ជាកម្លាំងកងទ័ ពជើងទឹកមូលដ្ឋានសមុទ្រ និងនាវា៣គ្រឿង  រួមជាមួយអូប័រ០១គ្រឿង ព្រមទាំងទូក០១គ្រឿង និងលោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ចេញអូប័រចំនួន០២ គ្រឿង ដើម្បីស្វែងរកអ្នក បាត់ខ្លួនផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *