លោក​វរសេនីយ៍ឯក​ សុខ​ សារិន​ អធិការ​នគរ បាល​ស្រុកបវេល​ បានដឹក​នាំ​កម្លាំង ​ចូលរួម​រំលែក​ទុក្ខ​ និង​ប្រគល់​ថវិកា ​មរណៈ​សង្គ្រោះ​​ជូនដល់ គ្រួ​សារសព​

(ខេត្តបាត់ដំបង)៖ នៅរសៀលថ្ងៃអាទិត្យ​ ៧រោច​ ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា​ ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សុខ សារិន​ អធិការ​ នៃ​អធិការ​ដ្ឋាន​នគរបាល ស្រុកបវេល បានដឹក​នាំ​កម្លាំង​ ចូលរួមរំលែកទុក្ខ​ និង​ប្រគល់​ថវិ កា​មរណៈ​សង្គ្រោះ​​ ជូន​ដល់​គ្រួសារ​សព​ នៅ​ភូមិស្ថាពរ១​ ឃុំអំពិល​ប្រាំ​ដេីម​ ស្រុកបវេល​ ខេត្ត​បាត់ដំបង​ ដែល​បានទទួលមរណៈ ភាពកាលពីថ្ងៃទី០៣ ខែមេសា​ ឆ្នាំ២០២១ ដោយរោគគាពាធ ។

ជាមួយនឹងការចូលរួម ​រំលែក​ទុក្ខនេះ​ដែរ​ លោកសុខ សារិន អធិការនគបាល ​បាននាំយកនូវថវិការមូលនិធិមរណៈ​សង្គ្រោះ​​ចំនួន​ ៤.០០០.០០០ លានរៀល (បួន​លានរៀលគត់) ជូនដល់ក្រុម គ្រួសារសព​ ដេីម្បី​ចាត់​ចែង​ ប្រេីប្រាស់​ក្នុង​កម្មវិធី​បុណ្យ​ ។

ក្នុងឱកាសនោះដែរ​ ក្រុមគ្រួសារសពបាន សម្តែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ ការយកចិត្តទុក ដាក់គិតគូរពីសុខទុក្ខ​ និងការលំបាករបស់ ប្រជា​ពលរដ្ឋ​ពីសំណាក់ថ្នាក់ ដឹកនាំគ្រប់ថ្នាក់​ថែមទៀតផង ៕ដោយ លោក សឿនវ៉ាន់ ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *