ខេត្តបន្ទាយមានជ័យ មានទណ្ឌិត៦៣នាក់ត្រូវស្នើសុំលែងទោសនិង បន្ធូរបន្ថយ ទោសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងបុណ្យវិសាខបូជាខាងមុខ

 

ខេត្តបន្ទាយមានជ័យ៖នៅខេត្តបន្ទាយមានជ័យ មានទណ្ឌិត៦៣នាក់ត្រូវស្នើសុំលែងទោសនិង បន្ធូរបន្ថយ ទោសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនិងបុណ្យវិសាខបូជាខាងមុខនេះបើយោងកិច្ចប្រជុំមួយនារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២១ របស់គណៈកម្មការ ខេត្តបន្ទាយមានជ័យលេីកលែងទោសនិង បន្ធូរបន្ថយ ទោសដល់ទណ្ឌិតក្នុងឱកាសបុណ្យ ចូលឆ្នាំ ប្រពៃណី ជាតិខ្មែរ និង បុណ្យ វិសាខបូជាឆ្នាំ២០២១ ក្នុងកិច្ចប្រជុំនោះ ដឹកនាំដោយលោក គឹង វណ្ណៈ អភិអភិបាលរងខេត្តតំណាងឲ្យ លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ លោក តេង សាម៉ៃ ព្រះរាជ អាជ្ញា រងនៃអយ្យការអមតុលាកាខេត្ត លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ រួមទាំង មន្ត្រី ជំនាញកិច្ចការតុលាការ ពន្ធនាគារនិងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់ ។
លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន បានអានស្ថិតីបញ្ជីឈ្មោះនិងសាវតានៃទណ្ឌិតជនជាតិខ្មែរនិងជនបរទេសដែលត្រូវបានអង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យស្នើ ហើយសុំការអនុម័តពីគណៈកម្មការ ដើម្បីបញ្ជូនបន្ថយទោសបន្តសុំថ្វាយការសម្រេចពីថ្នាក់លើ ក្នុងនោះមានទណ្ឌិតចំនួន៣០នាក់មានស្រី២នាក់ ត្រូវបានស្នើសុំលើលលែងទោសនិងបន្ធូរបន្ថយទោសក្មុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដែលនឹងប្រព្រឹត្តទៅក្នុងថ្ងៃទី១៤.១៥.១៦ ខែមេសាឆ្នាំ២០២១ ខាងមុខ និងទណ្ឌិតចំនួន៣៣នាក់ក្នុងនោះមានស្រី៥នាក់ ត្រូវបានស្នើសុំលើកលែងទោស និងបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យវិសាខបូជាខាងមុខ ដែលនឹងប្រព្រឹត្តទៅក្នុងថ្ងៃ ២៦ខែមេសា ឆ្នាំ២០២១ ។
លោកគឹង វណ្ណៈ អភិបាលរងខេត្តបន្ទាយមានជ័យទទួលស្គាល់ការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះបានពិនិត្យ វាយតម្លៃលើសកម្មភាពអនុវត្ត គុណសម្បត្តិនិងរយៈពេលនៃការជាប់ឃុំរបស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំលើកលែងទោសនិងបន្ធូរបន្ថយទោស ។លោកអភិបាលរងខេត្តសង្ឃឹមថា ដំណើរការនេះនឹងមិនមានអំពើពុករលួយ ភាពលំអៀង មិនបក្ខពួក ភាពមិនប្រក្រតីឬបញ្ហាកើតឡើងឡើយពោលធ្វើបានប្រកបដោយការទទួលខុសត្រូវនិងប្រសិទ្ធិភាពខ្ពស់ផងដែរ។
ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរដល់អ្នកជាប់ឃុំទាំងអស់ក្រោយពីស្គាល់រសជាតិជាប់គុកហើយចេញពីពន្ធនាគារវិញត្រូវចេះកែខ្លួនឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អទើបអាចរស់នៅក្នុងសង្គមបានស្រួល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *