លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ សូមថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អភិបាលក្រុង អាជីវករ និងប្រជាពលរដ្ឋរួមទាំងសប្បុរសជននានាក្នុងខេត្តបន្ទាយមានជ័យ ដែលបានយកចិត្តទុកដាក់ដល់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងចម្រុះកំពុងឈរជើងបំពេញបេសកកម្ម ប្រតិបត្តិការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ចូលសហគមន៍

បន្ទាយមានជ័យ:ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី (សឹង្ហ ទុំ )មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ សូមថ្លែងអំណរគុណជូនចំពោះថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ លោក គាតហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែតនឹងអាជីវករ និងប្រជាពលរដ្ឋរួមទាំងសប្បុរសជននានាក្នុងក្រុងប៉ោយប៉ែត ដែលបានយកចិត្តទុកដាក់ដល់កងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ និងកម្លាំងចម្រុះកំពុងឈរជើងបំពេញបេសកកម្ម ប្រតិបត្តិការការពារ ទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ចូលសហគមន៍តាមបន្ទាត់ព្រំដែនកម្បុជា-ថៃក្នុងខេត្តបន្ទាយមានជ័យ។
គួរកត់សំគាល់ថា អំណោយជាគ្រឿងឧបភោគបរិភោគ ថវិកា ទឹកបរិសុទ្ធ អាល់កុល ម៉ាស់ ជែល និងសម្ភារមួយចំនួន បានប្រគល់ជូនជាបន្តបន្ទាប់ពីសំណាក់ អាជ្ញាធរមូលដ្ឋាន អាជីវករ ប្រជាពលរដ្ឋ ដោយសេចក្តីរីករាយសាទរ ចំពោះកងកម្លាំងចម្រុះជួរមុខ ដែលបានខិតខំល្បាតទប់ស្កាត់ទាំងយប់ទាំងថ្ងៃ អស់ពីកម្លាំងកាយចិត្ត។
លោកឧត្តមសេនីយ៍ត្រី (សឹង្ហ ទុំ )បានបញ្ជាក់ថា អំណោយដែលទទួលបាន គឺចែកជូនទៅតាមបណ្តាលគោលដៅឈរជើងនៅជួរមុខភ្លាមៗផងដែរ។
ក្នុងនាមលោកមេបញ្ជាការកងពល ជំនួសមុខឲ្យ នាយទាហាន នាយទាហានរង និងពលទាហាន សូមថ្លែងអំណរគុណជូនចំពោះអជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ សប្បុរសជន ទាំងអស់ក្នុងស្មារតីរួមគ្នា សមរភូមិក្រោយគាំទ្រសមរភូមិមុខ ដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន៕ដោយ លោកមុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *