លោកវារៈសេនីយ៍ ត្រី ប៊ុន គុន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោកលេខ ៨១៥ នៅតែបន្តចាំ ទទួលបងប្អូនដែលជាពលករធ្វើការនៅប្រទេសថៃវិលត្រឡប់មកស្រុកកំណើតវិញតាមច្រករបៀងប៉ុស្តិ៍ចំបក់យកទៅធ្វើចត្តាឡឺស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល

បន្ទាយមានជ័យ៖ ដោយ អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល លោកឧត្តមសេនីយ៍ទោ (សិទ្ធិឡោះ)ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក (សួង សៅ )មេបញ្ជាការវរៈការពារព្រំដែនគោកលេខ ៨១៥ ប្រចាំស្រុកម៉ាឡៃបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ទៅលើកងកម្លាំងក្រោមឱវាទ របស់វរៈការពារព្រំដែនគោកគ្រប់បណ្ដាប៉ុស្តិ៍ទាំងអស់ឲ្យមានការទប់ស្កាត់រាល់បទល្មើសផ្សេងៗ ជាពិសេសនោះគឺពលករឆ្លងដែនដោយខុសច្បាប់ឬក៏វិលត្រឡប់មកប្រទេសវិញដើម្បីយកមកធ្វើចត្តាឡឺស័កតាមការណែនាំរបស់ក្រសួងសុខាភិបាលជាក់ស្ដែងនៅយប់ថ្ងៃទី ១១ខែមករាឆ្នាំ ២០២១សម្តកិច្ចទាំងបីប្រភេទដែលឈជើងប្រចាំការនៅតាមខ្សែបន្តាប់ព្រំដែនកម្ពុជា ថៃ នៅចំណុចភូមិចំបក់ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។កំលាំងចូលរួមសហការមានដូចជា លោកវីរសេនីយ៍ត្រី ប៊ុន គុននាយប៉ុស្ពិ៍ នគរបាលចំបក់ នៃវិរះសេនាតូច៨១៥ លោកវីរៈសេនីយ៍ទោ (មាស ម៉េងហ៊ួង)មេបញ្ជាការ រង វិរះសេនាធំ៨១៥ប្រចាំស្រុកម៉ាឡៃទិសចំបក់ លោកអនុសេនីយ៍ឯក (អ៊ុន វណ្ណះ)នាយប៉ុស្ពិ៍រដ្ឋាបាលឃុំបឹងបេង នឹងផ្នែកសឹងរងស្រុកម៉ាឡៃ។ជាក់ស្តែកនៅយប់ថ្ងៃទី ខែ ឆ្នាំ ដដែល កម្លាំងទាំងបីប្រភេទ បានទទួលពលកខ្មែពីអាជ្ញាធថៃដែលចាប់បញ្ជួនពួកគាត់មកតាមច្រករបៀង ប៉ុស្តិ ចំបក់របស់នគបាលការពារព្រំដែនគោកចំនួន២៧នាក់ក្នុងនោះមានស្ត្រី១០នាក់នឹង កុមា ៤នាក់។បន្ទាប់ពីទទួលពលកពីអាជ្ញាធថៃរួចមកលោក (ប៊ុន គុន)នាយប៉ុស្តិ៍បានធ្វើការអបរំនែនាំពួកគាត់ចំពោះការពា រការរីករាលដាលនៃជុំងឺកូវិ១៩ដែលកំពុងឆ្លងរាលដាលនៅប្រទេសថៃសូមបងប្អូនធ្វើតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល។បន្តាប់ពីធ្វើការអបរំនែនាំរួចពលកទាំងនោះត្រូវបានបញ្ជួនទៅមណ្ឌុលចត្តាឡីស័កនៅ ស្រុកម៉ាឡៃដើម្បីធ្វើតាមការនែនាំរបស់ក្រសួងសុខាភិបាល៕ដោយ លោកមុតចិត្រា

You might like

Leave a Reply

Your email address will not be published. Required fields are marked *