សមត្ថកិច្ចធ្វើការបង្ក្រាបឃាត់ខ្លួនមេត្នោតកន្ទុយលេខវៀតណាមប្រុស.ស្រីចំនួន៣នាក់

ខេត្តព្រៃវែង៖ សមត្ថកិច្ចស្រុកពារាំងបានធ្វើការបង្រ្កាបល្បែងស៊ីសង(កត់ឆ្នោត)នៅក្នុងឃុំកំពង់ពពិលនិងទឹកដីឃុំកំពង់ប្រាំងស្រុកពារាំងខេត្តព្រៃវែងក្រោមការដឹកនាំកំលាំងផ្ទាល់ដោយលោក( ឡុង ប៊ុនធឿន) អធិការនគរបាលស្រុកពារាំងកិច្ចប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង១០នឹង៣០នាទីព្រឹកលោក វរសេនីយ៍ឯក(ឡុងប៊ុនធឿន)អធិការនគរបាលស្រុកពារាំងសហការជាមួយការិយាល័យជំនាញខេត្តព្រៃវែងដឹកនាំកម្លាំងប៉ុស្តិ៍រដ្ឋបាលកំពង់ពពិលនិងប៉ុស្តិ៍កំពង់ប្រាំងបានបង្រ្កាបឃាត់ខ្លួនបានជនសង្ស័យដែលជាអ្នកកត់ឆ្នោតវៀតណាមចំនួន៣នាក់
១.ឈ្មោះ នួន គីម ភេទប្រុសអាយុ ៦០ ឆ្នាំនៅភូមិបទសន្ទ្រាឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង ។ឃាត់ខ្លួនជាក់ស្ដែងនៅចំណុចភូមិបទសន្ទ្រាចាប់យកបានរួមមាន:
-ទូរស័ព្ទដៃ១គ្រឿង,បិច១ដើម,លុយចំនួន ១៥ ម៉ឺនរៀល,តារាងកត់ឆ្នោតចំនួន១ សន្លឹក។
២.ឈ្មោះអេងចាន់ថនភេទស្រីអាយុ ៤០ ឆ្នាំទីលំនៅភូមិត្បូងដំរីឃុំកំពង់ចម្លងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ឃាត់បានជាក់ស្ដែងនៅចំណុចវត្តល្វាកោងទឹកដីឃុំកំពង់ប្រាំងស្រុកពារាំងខេត្តព្រៃវែង ចាប់យកបានវត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតបានរួមមាន:
– ទូរស័ព្ទដៃ១គ្រឿង,ប៊ិច១ដើម,លុយចំនួន ៣០ ម៉ឺនរៀល,ក្រដាសតារាងកត់ឆ្នោតចំនួន១រសន្លឹក,សៀវភៅមួយក្បាល។
៣.ឈ្មោះសេម ម៉ៅភេទស្រីអាយុ ៥៥ឆ្នាំនៅភូមិបទសន្ទ្រាឃុំកំពង់ពពិលស្រុកពារាំងខេត្តព្រៃវែង។ ឃាត់ជាក់ស្ដែងនៅចំណុចភូមិបទសន្ទ្រា ចាប់យកបានរួមមាន :
– ទូរស័ព្ទដៃមួយគ្រឿង ,ប៊ិច១ដើម,លុយចំនួន ១២ម៉ឺនរៀល,តារាងកត់ឆ្នោតចំនួន ១ សន្លឹក។
ក្នុងនោះដែរក្នុងការបង្ក្រាបនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមទាំង
ជនសង្ស័យចំនួន ៣នាក់ប្រុស ១នាក់។
ទូរស័ព្ទដៃចំនួន ៣ គ្រឿងម៉ាក nokia(អិនចុចពិល)ប៊ិចសរសេរចំនួន៣ដើមលុយចំនួន ៥៧ ម៉ឺនរៀល ក្រដាស់កត់ឆ្នោតចំនួន ៣សន្លឹកនិងសៀវភៅមួយក្បាល។

បច្ចុប្បន្នមើលកន្ទុយលេខឆ្នោតវៀតណាមទាំង ៣ នាក់ត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនិតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *