លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុង បានអមដំណើរ ឯកឧត្តមឧកញ៉ាបណ្ឌិត អូស្មាន់ ហាស្សាន់ ទេសរដ្ឋមន្ត្រីចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន ៤៧៩គ្រួសារ

បន្ទាយមានជ័យ:នៅព្រឹក ថ្ងៃពុធថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ លាម៉ោង ០៩ និង ២០ នាទី
លោក (គាត ហ៊ុល( អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអមដំណើរ ឯកឧត្តមឧកញ៉ាបណ្ឌិត (អូស្មាន់ ហាស្សាន់) ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ជាសមាជិកឧត្តមក្រុមប្រឹក្សាអង្គការសម្ព័ន្ធពិភពឥស្លាម RABITA និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា និងគណៈប្រតិភូ ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម (អ៊ុ រាត្រី) អភិបាលខេត្តបន្ទាយមានជ័យ ចូលរួមពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងចែកកញ្ចប់អំណោយ ដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងក្រុងប៉ោយប៉ែត ចំនួន ៤៧៩គ្រួសារ នៅភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕
លោកសឿនវ៉ាន់ម៉ានលី

You might like

Leave a Reply

Your email address will not be published. Required fields are marked *