ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត រួមនិង លោក ហុឹល រ៉ាយ៉ា អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញចុះពិនិត្យ នឹងសួរសុខទុក្ខ ដល់កម្លាំង

បន្ទាយមានជ័យ:នាថ្ងៃពុធ ៨ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១
លោក ឧត្តមសេនីយ៍ទោ( សិទ្ធិ ឡោះ )ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមនិង លោក (ហុឹល រ៉ាយ៉ា )អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញចុះពិនិត្យ នឹងសួរសុខទុក្ខដល់ កម្លាំងដែលឈរជើងនៅការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋនៅមណ្ឌលមហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។
ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ស្នងការ ក៏បានពាំនាំមតិផ្តាំផ្ញើពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដល់កម្លាំង ថែទាំសុខភាព គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យយកចិត្តទុកដាក់ខ្ពស់បំផុតដើម្បីទប់ស្កាត់និងការពារ ការរីករាលដាលជំងឺកូវីដ19បន្ថែមទៀតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *