ក្រុមការ ងារ យុវជនការពារសន្តិភាព ប្រចាំខេត្ត នាំយកអំណោយមកជូនកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

បន្ទាយមានជ័យ : នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ ២០២១ ក្រុមការ ងារ យុវជនការពារសន្តិភាព ប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំដោយ លោក (ខង សុខា ) ប្រធានប្រចាំខេត្ត រួមនឹងក្រុមការងារ បាននាំយកអំណោយ របស់លោក (ក្រឹង សុភ័ក្រ ) អនុប្រធានទី៣ ក្រុមយុវជន ការពារ សន្តិភាព ថ្នាក់កណ្តាល រួមមាន ៖ មានមី ទឹកស៊ីអ៉ីវ ទឹកត្រី ទឹកសុទ្ធ គ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួន យកទៅប្រគល់ជូនដល់កងកម្លាំង កងពលតូចថ្មេីជេីង ៥១ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី (សឹង្ហ ទុំ ) មេបមេបញ្ជាការកងពល ដែលឈរជេីងនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ក្នុងការចាំទទួល សម្រួលបងប្អូនពលករ ដែលត្រលប់មកពីប្រទេសថៃ បញ្ជូនទៅមណ្ឌល ចត្តាឡីស័ក តាមទីតាំងដែលថ្នាក់ខេត្តបានរៀបចំ។

អំណោយរួមមាន ទឹកសុទ្ធ ១០០យួ មី១៥កេស ត្រីខ ១៥យួរ ស្ករស ១០គីឡូក្រាម ទឹកដោះគោ ១០កំប៉ុង ទឹកត្រី ១០យួរ ទឹកស៉ីអ៉ីវ១០យួរ ពងទា៣០០គ្រាប់ រួមនឹងថវិកាចំនួន១០ម៉ឺនរៀលបន្ថែមទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *