លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត រួម លោកស្នងការរង លោកវីរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានអញ្ជើញចុះពិនិត្យ សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កម្លាំងដែលឈរជើងនៅការពារសន្តិសុខ សុវត្ថិភាព នៅតាមមណ្ឌលចត្តាឡីស័កទាំង៣

បន្ទាយមានជ័យ៖ ថ្ងៃពុធ ៨ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២១ លោក ឧត្តមសេនីយ៍ទោ( សិទ្ធិ ឡោះ )ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួម លោក ឧត្តមសេនីយ៍ស្នងការរង លោក វីរសេនីយ៍ឯក(សៅ សារឿន) អធិការនគរបាលក្រុងប៉ោយប៉ែតនិងសហការី បានអញ្ជើញចុះពិនិត្យ សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់កម្លាំងដែលឈរជើងនៅការពារសន្តិសុខ សុវត្ថិភាព នៅតាមមណ្ឌលចត្តាឡីស័កទាំង៣ ក្រុងប៉ោយប៉ែត ក្នុងមួយមណ្ឌឧលទទួលបាន អង្ករ ៥០ គីឡូ , ទឹកសុទ្ធ ២០យួរ , មី ១កេសធំ និងថវិកា ៥០មុឺន រៀល និងជូនកម្លាំងកងរាជអាវុធហត្ថក្រុង១០មុឺនរៀល កម្លាំងយោធា ១០មុឺនរៀល កម្លាំងប្រជាការពារភូមិ ១០មុឺន រៀល ដែលប្រចាំការ នៅតាមមណ្ឌលចត្តាឡីស័កមានមណ្ឌឧល មន្ទីពេទ្យបង្អែកក្រុង មណ្ឌឧលសុខភាពប៉ោយប៉ែត និងវិទ្យាល័យនិមិត្ត ។
ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ទោ (សិទ្ធ ឡោះ)ស្នងការ ក៏បានពាំនាំមតិផ្តាំផ្ញើពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ដល់កម្លាំងទាំងអស់ ថែទាំសុខភាព គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានខ្ជាប់ខ្ជួន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *