សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យក្នុងករណីរំលោភរួចហើយចាក់សម្លាប់នារីវ័យជំទង់ម្នាក់ ក្នុងបន្ទប់ជួលមួយកន្លែង

ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចសង្ស័យជាប់ពាក់ព័ន្ធករណីឃាតកម្មលើនារីវ័យជំទង់ម្នាក់នៅក្នុងបន្ទប់ជួលហេតុការណ៍នេះ នាយប់ថ្ងៃទី៥ ខែ មករា ឆ្នាំ២០២១ ស្ថិតនៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន និងបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល។

ប្រភពពីសមត្ថកិច្ចបានដឹងថាជនរងគ្រោះមានឈ្មោះ ផេង បញ្ញា អាយុ១៧ឆ្នាំ មុខរបរសិស្ស រៀននៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះសាកពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី រីឯជនសង្ស័យពុំទាន់អាចជម្រាបជូនឈ្មោះបាននៅឡើយទេ។ ឪ

លោកឧត្តមសេនីយ៍ទោ (ឈឿន សុចិត្ត) បានបញ្ជាក់ប្រាប់ឲ្យដឹងថា:ជនសង្ស័យបានចាប់រំលោភជនរងគ្រោះ ហើយខឹងជនរងគ្រោះប្រាប់ឪពុកម្តាយ រួចក៏ចាក់សម្លាប់ចោលតែម្តង។

សូមបញ្ជាក់មិនថាករណីផ្សេងៗដូចជាប្លន់ ឃាតកម្ម អំពើហិង្សា ក្នុងខេត្តកណ្ដាលក្រោមការដឹកនាំយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ (ឈឿន សុចិត្ត )បានដឹកនាំកម្លាំងដោយផ្ទាល់នឹងខិតខំស្រាវជ្រាវ បង្ក្រាបបានគ្រប់មុខសញ្ញាទាំងអស់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *