គ្រោះថ្នាក់ចររាចរណ៍រវាងរថយន្ត និងម៉ូតូបានបុកស្លាប់ភ្លាមៗនៅនឹងកន្លែង

ព្រះវិហារ:ករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូតូបណ្តាលឲ្យមនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ស្ថិតនៅភូមិកំពង់សាមី ឃុំកំពង់ស្រឡៅ២ ស្រុកឆែប ខេត្តព្រះវិហារ កាលពីវេលាម៉ោង១និង១០នាទី នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២១។
កម្លាំងនគរបាលចរាចរណ៍ផ្លូវគោកនៃអធិការស្រុកឆែបបានប្រាប់ឱ្យដឹងថាក្នុងហេតុការគ្រោះថ្នាក់ខាងលើដែលបណ្តាលឲ្យមនុស្សស្លាប់២នាក់នៅនឹងកន្លែងជនរងគ្រោះមាន ១-ឈ្មោះ វឿន វិន ភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល ឃុំព្រះរំកីល ស្រុកបូរីអូស្វាយ ខេត្តស្ទឹងត្រែង, ។
២-ឈ្មោះ វណ្ណា ថៃរ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ភូមិក្រោម ឃុំព្រះរំកិល ស្រុកបូរិអូស្វាយ ខេត្តស្ទឹងត្រែង ជនរងគ្រោះទាំងពីរនាក់នេះជិះម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ (គ្មានស្លាកលេខ)។
ម្ចាស់រថយន្តឈ្មោះ (ហ៊ត លាងហ៊) ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ២ សង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ក្រោយពីសមត្ថកិច្ចចរាចរណ៍ផ្លូវគោកចុះពិនិត្យកន្លែងកើតហេតុរួចបាន សាកសពជនរងគ្រោះទាំង២នាក់ បានប្រគល់ទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំនែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគបាលស្រុកឆែបដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕ដោយ លោក អ៊ុងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *