លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំកម្លាំង ចំរុះចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្រុងប៉ោយប៉ែត

ក្រុងប៉ោយប៉ែត:នាយប់ថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ ២០២០
លោក(គាត ហ៊ុល )អភិបាលនៃគណៈអភិបាលក្រុងនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំកម្លាំង ចំរុះមានដូចលោកអធិការនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត លោកមេបញ្ជាការ វរះសេនាតូច ៩១១ និង ៨៩១ សឹករងក្រុងនិងចូលរួមដោយលោកឧត្ដមសេនីយ៍ស្នងការរងខេត្ដ បន្តចុះសួរសុខទុក្ខកងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន និងត្រួតពិនិត្យ រឹតបន្តឹងនៅក្នុងភូមិសាស្ត្រតាមបន្ទាត់ព្រំដែន ដើម្បីធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ និងប្រជាពលរដ្ឋឆ្លងដែនវិលត្រឡប់មកកម្ពុជាវិញ ដោយគ្មានការត្រួតពិនិត្យ នឹងធ្វើចត្តាឡីស័កឱ្យបាន១៤ថ្ងៃតាមវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវឆ្លងរីករាលដាលនូវជំងឺ covid-19 នៅក្នុងសហគមន៍៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *