លោកវីរៈសេនីយ៍ឯកឈឿងគឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ដោយ អនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី លោក ឧត្ដមសេនីយ៍ ទោ (សាត គគឹមសាន) ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក (លឹម ពុទ្ធីឡា )ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី ឯកឧត្ដម (គឺ ប៊ុណ្ណារ៉ា )ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2020 វេលាម៉ោង 23 និង 31 នាទី នៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក (ឈឿង គឹមសុង )នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំង ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី លួច ( យកទ្រព្យសម្បត្តិ ) ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យចំនួន ១ នាក់ឈ្មោះ ម៉ន ស៊ីណាត ហៅ រាម ភេទប្រុស អាយុ 29 ឆ្នាំ មានទីលំនៅភូមិវត្តរកា សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យខាងលើបានធ្វើសកម្មភាពផ្លោះរបងផ្ទះ រួចចូលទៅលួចយកទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ អន សំផន ភេទ ប្រុស អាយុ 33 ឆ្នាំ មានទីលំនៅភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពី ថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ 2021 នៅ ចំណុច ផ្ទះ របស់ ជនរងគ្រោះ ខាងលេី ។

វត្ថុតាង ដែលសមត្ថកិច្ចចាប់ដកហូតរួមមាន ៖
– ទូរស័ព្ទ ដៃ ចំនួន 2 គ្រឿង ដែល មាន ម៉ាក OPPOA3s ពណ៌ ក្រហម 1 គ្រឿង និង ម៉ាក Realme C15 ពណ៌ កាប់ស្តាំង 1 គ្រឿង
– ម៉ូទ័រ ស្វាន ធំ ពណ៌ ខៀវ 1 គ្រឿង
– ម៉ូទ័រ កាត់ ពណ៌ ក្រហម 1 គ្រឿង

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕ដោយសឿនវ៉ាន់ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *