លោកគាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ដឹកនាំកម្លាំង ចំរុះចុះសួរសុខទុក្ខកងកម្លាំងដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនក្រុងប៉ោយប៉ែត

(ក្រុងប៉ោយប៉ែត)៖ នាយប់ថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ ២០២០ លោក គាត ហ៊ុល អភិបាលនៃគណៈ អភិបាលក្រុងនិងជាប្រធាន គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង ដឹកនាំកម្លាំង ចំរុះមានដូចលោកអធិការ នគរបាលក្រុងប៉ោយប៉ែត សហការជាមួយកង រាជអាវុធហត្ថក្រុងប៉ោយប៉ែត លោកមេបញ្ជាការ វរះសេនាតូច ៩១១ និង ៨៩១ សឹករងក្រុងនិងចូលរួមដោយ លោកឧត្ដមសេនីយ៍ស្នង ការរងខេត្ដ បន្តចុះសួរសុខទុក្ខ កងកម្លាំងដែលកំពុងឈរ ជើងនៅតាមបន្ទាត់ព្រំដែន និងត្រួតពិនិត្យ រឹតបន្តឹងនៅក្នុងភូមិសាស្ត្រ តាមបន្ទាត់ព្រំដែន ដើម្បីធានាបាននូវ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ពិសេសទប់ស្កាត់ការជួញដូរមនុស្ស ឆ្លងដែនខុសច្បាប់ និងប្រជាពលរដ្ឋឆ្លងដែន វិលត្រឡប់មកកម្ពុជាវិញ ដោយគ្មានការត្រួតពិនិត្យ នឹងធ្វើចត្តាឡីស័កឱ្យបាន១៤ ថ្ងៃតាមវិធានការរបស់ ក្រសួងសុខាភិបាល ដើម្បីធានាបាននូវ ឆ្លងរីករាលដាល នូវជំងឺ covid-19 នៅក្នុងសហគមន៍។

You might like

Leave a Reply

Your email address will not be published. Required fields are marked *