យុវជនម្នាក់បើកម៉ូតូក្នុងល្បឿនលឿនរេចង្កូតជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយបណ្ដាលឲ្យរងរបួសធ្ងន់

ខេត្តកែប ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១០ម៉ោង៣០នាទីព្រឹក មានករណីគ្រោះ ថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូនិងគោយន្តកន្ត្រៃ នៅលើផ្លូវលេខ៣៣អា ចន្លោះគឺឡូម៉ែត្រលេខ ១៥.១៦ត្រង់ចំនុចផ្លូវប៊ីតុងស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប។

បុរសជាជនរងគ្រោះបុកគោយន្តកន្ត្រៃពីក្រោយម៉ូតូម៉ាកហុងដា សេ១២៥ពណ៍ខ្មៅផលិតឆ្នាំ២០១៣ ពាក់ផ្លាកលេខកំពត1G-5445 បើកបរដោយឈ្មោះ យិ បូរ៉ា ភេទ ប្រុសអាយុ ២៥ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសធ្ងន់) ។

គោយន្តកន្ត្រៃនិងអ្នកបើកបរមិនស្គាល់អត្ត សញ្ញាណក្រោយពេលកើតហេតុបានបើករត់កេចចេញពីកន្លែងកើតហេតុបាត់ស្រមោលបន្តតែជនរងគ្រោះហើយនិងម៉ូតូនៅហ្នឹងកន្លែងកើតហេតុ ។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីពេទ្យបង្អែកខេត្តកែបដឹកទៅមន្ទីពេទ្យ ខេត្តកំពតចំណែកម៉ូតូយកទៅរក្សារទុក្ខនៅអធិការដ្ឋាននគរបាលក្រុងកែប។ មូលហេតុអ្នកបើកបរម៉ូតូក្នុងល្បឿនលឿនក៏ជ្រុលទៅបុគោយន្តពីក្រោយតែម្ដង ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *