បុរសជនជាតិចិនម្នាក់បើករថយន្តបោះពួយក្នុងល្បឿនលឿនបុកទ្រូងផ្លូវបាក់អស់មួយកង់នៅស្តុបក្តាន់ពី

ភ្នំពេញ: បុរបសជនជាតិចិនម្នាក់បើករថយន្តtoyota prius មួយគ្រឿងបោះពួយក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ឯរថយន្តកាឡេទៅមុខលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០២និង ៣០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូឆ្នាំ ២០២០ នៅចំណុចស្តុបក្តាន់ពី តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនម្នាក់បើករថយន្ត toyota prius មួយគ្រឿងក៏ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AS-0632ធ្វើដំណើរទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលព្រួញពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យបាក់អស់មួយកង់ ឯរថយន្តខ្ទេចផ្នែកខាងមុខខាងឆ្វេងនិងដាច់កាឡេកង់ទៅមុខលែងរួច។ភ្លាមនោះម្ចាស់រថយន្តបានបើកទ្វាររថយន្តចុះគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *