ករណីគ្រោះថ្នាក់ចរាចរណ៍ររវាងរថយន្តនិងរថយន្តបណ្តាលអោយមនុស្ស៨នាក់បានស្លាប់ក្នុងស្រុកថ្មគោល

(ខេត្តបាត់ដំបង)៖មានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធុតមួយបានកើត ឡើងរវាងរថយន្តនិង រថយន្តមួយគ្រឿងទៀត បណ្តាលអោយមនុស្ស ប្រុសស្រីចំនួន៨នាក់ បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតបសនរង របួសធ្ងន់ហេតុការនេះ បានកើតឡើងកាល ពីយប់ថ្ងៃទី២៣ខែ ឆ្នាំ២០២០វេលា ម៉ោង២១និង២០នាទី នៅលើកំណាត់ ផ្លូវជាតិ៥ត្រង់ចំណុច ក្រុមទី១ស្ថិតក្នុងភូមិពពាល ខែឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយ ប្រាប់អោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះកើតឡើង រវាង រថយន្តដឹកទំនិញធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI) ពណ៍ស ពាក់ផ្លាកលេខភ្នំពេញ (3F-0169) បើកពីទិសខាងត្បូងទៅជើងក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ  បានទៅបុកជាមួយរថយន្តកាមរី(Camry)មួយគ្រឿងទៀត ពណ៍ ស ពាក់ផ្លាកលេខកំពង់ស្ពឺ(2A-0377) បើកបរក្នុងទិសផ្ទុយគ្នា បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើររថយន្ត ទាំងសងខាងស្លាប់ នៅកន្លែងក្នុងកើតហេតុដ៏រន្ធុតនេះបណ្តាលអោយមនុស្សចំនួន០៨នាក់បានស្លាប់ ប្រុស ០៣នាក់ និងរបួសធ្ងន់ស្រាលចំនួន០២ នាក់ ជាមនុស្សប្រុស ។

សមត្ថកិច្ចបានអោយ ដឹងបន្ថែមទៀតថា ជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ មាន១-អ្នកបើកបររថយន្ត ហ៊ីយ៉ាន់ដាយឈ្មោះ (ឡេង សុភ័ក្រ) ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម  ស្រុកបាណន់ ខេត្តបាត់ដំបង (ស្លាប់ ) ២.អ្នកបើកបររថយន្តកាមរីឈ្មោះ ( ឆន អុល) ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ របួសធ្ងន់  ។

៣. អ្នករួមដំណើរចំនួន០៨នាក់ ប្រុស ០៣នាក់ ស្លាប់ចំនួន០៧នាក់ ប្រុស០២នាក់ និង របួសស្រាលចំនួន០១នាក់ ប្រុស  រស់នៅខេត្តពោធិ៍សាត់។

ក្រោយពីកើតហេតុកម្លាំង សមត្ថកិច្ចជំនាញផ្នែក ចរាចរណ៍ផ្លូវគោក ស្រុកថ្មគោលបានយក រថយន្តសង្គ្រោះរបស់ អធិការដ្ឋាននគរបាល ស្រុកថ្មគោលដឹកជនរង គ្រោះទាំង០២នាក់ បញ្ជូនទៅមន្ទីរពេទ្យ បង្អែកស្រុកថ្មគោល និងប្រគល់ឱ្យការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្តបាត់ដំបង ធ្វើការវាស់វែង ដើម្បីចាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ផង សុភាព អធិការនគរបាលស្រុកថ្ម គោលបានបញ្ជាក់ប្រាប់ឲ្យ អ្នកសារព័ត៌មានយើង ដឹងថា កសាកសព ទាំង ៨ នាក់ ត្រូវបានសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោក បានយកទៅតម្កល់នៅ វត្តអូតាគីដើម្បីរង់ចាំសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី។

ចំណែករថយន្តនិងវត្ថុតាង មួយចំនួនត្រូវបានប្រគល់ ទៅឲ្យសមត្ថកិច្ចជំនាញនគរ បាលចរាចរណ៍ផ្លូវ គោកនៃស្នងការដ្ឋាន ខេត្តបាត់ដំបងយក ទៅរក្សាទុកដើម្បីរង់ចាំ ធ្វើការដោះស្រាយតាម នីតិវិធី៕ដោយ សឿនវ៉ាន់ ម៉ាន់លី

You might like

Leave a Reply

Your email address will not be published. Required fields are marked *