ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ គរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាប(ឆក់ខ្សែ ក)ក្នុងករណីជាក់ស្ដែង

បាត់ដំបង:កាលពីវេលាម៉ោង ១៥និង ៣០ នាទីត្រូវនឹង:ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០
ដោយអនុវត្តន៍ តាម ការ ណែនាំ បញ្ជា ផ្ទាល់ ពី ឯកឧត្ដម ឧត្ដមសេនីយ៍ ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ នឹង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង

ចំណុចក្រុម២០ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង លោលោកវរសេនីយ៍ទោ( វេ គគឹមចត់) អធិការរងផ្នែក ព្រហ្មទណ្ឌ នៃអធិការ ដ្ឋាន នគរបា ល ស្រុក សង្កែ បាន ដឹកនាំ កម្លាំង ចុះ ប្រតិបត្តិការ បង្ក្រាប ករណីអំពេីលួច មានស្ថានទម្ងន់ទោស (ចោរឆក់យកខ្សែក) ក្នុងករណី ដែលបង្កដោយជនសង្ស័យឈ្មោះ ឈាន វិច្ឆិកា ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិតាស៑ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។

ជនរងគ្រោះឈ្មោះ( ធួក ចាន់នី) ភេទស្រី អាយុ២៤ឆ្នាំមានទីលំនៅក្រុម១៨ ភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះនិងជនសង្ស័យ ជិះម៉ូតូនៅលេីផ្លូវក្រាលកៅស៑ួ ស្របទិសគ្នា ដល់ចំណុចកេីតហេតុខាងលេី ជនសង្ស័ឈ្មោះ (ឈាន វិច្ឆិកា) បានជិះទៅជិតជនរងគ្រោះឈ្មោះធួក ចាន់នី ក៏បានឆក់យកខ្សែកពីជនរងគ្រោះ (ខ្សែកប្លាកទីន តំលៃ៦៥០០០០រៀល (ប្រាំមួយសែនប្រាំមុឺនរៀល)។
ម៉ូតូរបស់ជនសង្ស័យជិះធ្វេីសកម្មភាព ម៉ាកហុងដាវេវពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ស្លាកលេខបាត់ដំបង ១AL-៣២៦២ ។

បចបច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងទំនាញកំពុងធ្វេីការកសាងសំណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូង ខេត្ត បាត់ដំបង ចាត់ការ បន្ត តាមនីតិវិធីច្បាប់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *