លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការ រង នគរបាល ក្រុងប៉ោយប៉ែតចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈជុំវិញផ្សារអគ្គថ្មីនឹងតាមផ្លូវមួយចំនួនទៀតនៅក្រុងប៉ោយប៉ែត

ខេត្តបន្ទាយមានជ័យ៖ដោយមានចង្អុលបង្ហាញណែនាំពីលោកលោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាល ក្រុងប៉ោយប៉ែត អភិបាល នៅព្រឹកថ្ងៃសៅរ៍ ៥ រោច ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០

លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរង នគរបាល ក្រុងប៉ោយប៉ែតទទួលផែនការងារចរាចរណ៍បានដឹកនាំកងកម្លាំងចរាចរណ៍ក្រុងចុះរៀបសណ្តាប់ជុំវិញផ្សារអគ្គថ្មីនឹងនៅតាមបណ្ដាផ្លូវមួយចំនួនទៀតនៅក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា បានឲ្យដឹងថា ការចុះរៀបចំសណ្ដាប់ធ្នាប់ ការឈប់ចតយានជំនិះគ្រប់ប្រភេទឲ្យមានសណ្ដាប់ធ្នាប់ មិនប៉ះពាល់ដល់ផ្លូវថ្មើរជើង ការយល់ដឹងអំពីការប្រើប្រាស់ផ្លូវសាធារណៈ ជាពិសេសការវេចខ្ចប់ទុកដាក់សំរាម និងការបញ្ចេញសំរាមឲ្យបានត្រឹមត្រូវតាមពេលវេលា ដើម្បីធានាឲ្យមូលដ្ឋានរបស់យើងមានសោភ័ណភាពរបៀបរៀបរយល្អ និងអនាម័យបរិស្ថានស្អាតជាប្រចាំ ។

ជាលទ្ធផល បានពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋមួយចំនួនធំ ក្នុងមូលដ្ឋានបានចូលរួមសហការយ៉ាងសស្រាក់សស្រាំ ក្នុងការរៀបចំសណ្ដាប់ធ្នាប់ ការឈប់ចតយានយន្តឱ្យមានរបៀបរៀបរយ ជាពិសេសការវេចខ្ចប់ទុកដាក់សំរាម ឲ្យបានត្រឹមត្រូវបានល្អប្រសើរ ប៉ុន្តែមានបងប្អូនយើងមួយចំនួនតូចមិនបានចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានដោយ បានឈប់ចតយានយន្តគ្មានសណ្តាប់ធ្នាប់ និងនឹងដាក់តាំងសម្ភារៈផ្សេងៗ រំលោភចិញ្ចើមផ្លូវសាធារណៈ បង្កបាត់សណ្តាប់ធ្នាប់និងសោភ័ណ្ឌភាពសាធារណៈ ក្នុងនោះកម្លាំងយើងបានធ្វើការណែនាំទៅដល់ពួកគាត់ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *