ស្រី្តម្នាក់សម្រាលកូនក្នុងបន្ទប់ទឹកផ្ទះជួលតែឯង ត្រូវបានក្រុមសង្គ្រោះ ៧១១ចេញជួយសង្គ្រោះនិងដឹកបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ:ក្រុមសង្គ្រោះបន្ទាន់៧១១បានជួយសង្គ្រោះ ស្រី្តម្នាក់ដែលសម្រាលកូន នៅក្នុងបន្ទប់ទឹក(បន្ទប់ជួល) តែម្នាក់ឯង (ខណៈប្តីចុះចោលទៅមានស្រីថ្មីបាត់) កាលពីវេលាម៉ោង១និង១០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
ស្រី្តត្រូវបានរថយន្តសង្គ្រោះរបស់ក្រុមសង្គោះ៧១១ នៃកងពលតូចលេខ៧០ ចុះជួយសង្គ្រោះនិងដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិចិនតុង ។ ដោយសារប្អូនស្រីឆ្លងទន្លេពុំមានប្តីនិងមានជីវភាពខ្វះខាតទៀតនោះ ក្រុមសង្គ្រោះបានផ្តល់ថវិកាបន្តិចបន្តួចជូនដល់ប្អូនស្រីថែមទៀត។

អ្វីដែលរំភេីបនោះ គឺអរគុណដល់លោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដែលបានជួយសម្ភពដល់ស្រី្តយ៉ាងយកចិត្តទុកដាក់អស់ពីកម្លាំងចិត្តកាយថែមទៀតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *