សមត្ថកិច្ចចុះឆ្មក់ទីតាំងល្បែងអាប៉ោងមួយកន្លែង និងឃាត់ខ្លួនប្រុស ស្រីចំនួន១០នាក់ រួមទាំងសម្ភារៈ ជាវត្ថុតាងមួយចំនួន

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចចុះឆ្មក់ទីតាំងលេងអាប៉ោងមួយកន្លែងកាលពីវេលាម៉ោង ៩ និង៣៥នាទីយប់ថ្ងៃថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចអូរ១៧ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

កម្លាំងអធិការដ្ឋាននគរបាលស្រុកវាលវែង និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអន្លង់រាប បានសហការគ្នាចុះបង្រ្កាបល្បែងស៊ីសងនិងឃាត់ខ្លួនក្រុមអ្នកប្រព្រឹត្ត រួមទាំងសម្ភារជាវត្ថុតាងមួយចំនួន យកទៅបន្តនីតិវិធី ។
ករណីកម្លាំងសមត្ថកិច្ចចុះបង្រ្កាបក្រុមញៀនល្បែងស៊ីសងខាងលើ គឺលទ្ធផល ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន១០នាក់ ៖
ទី១-ឈ្មោះ ម៉ម ភារៈ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ផ្ទះផ្ដល់ទីតាំង(យកតុង), ។
ទី២- ឈ្មោះ កង វឿន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ,
ទី៣-ឈ្មោះ ទាន ផល ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ,
ទី៤ -ឈ្មោះ ទិត្យ ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ,
ទី៥-ឈ្មោះ ឈឹម វណ្ណៈ ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ,
ទី៦ -ឈ្មោះឡុញ ភ័ស្ស ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ,
ទី៧-ឈ្មោះ ឆេង សារុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ,
ទី៨-ឈ្មោះ ម៉ា ផាត ភេទប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ,
ទី៩-ឈ្មោះ ផា សានុ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។ អ្នកទាំង(ចំនួន៩នាក់នេះ បច្ចុប្បន្នរស់នៅភូមិ-ឃុំកើតហេតុ)

ទី១០-ឈ្មោះ សុខ ធី ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចម្ការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់(ជាអ្នកបាញ់អាប៉ោង) ។

កម្លាំងសមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖ កម្រាលភ្នែកចាក់អាប៉ោង១, ចានថ្មសម្រាប់បាញ់មេអាប៉ោង១ មេអាប៉ោង១, ស្បែកជើងចំនួន៩គូ, ម៉ូតូចំនួន៦គ្រឿង និងក្រុមជនប្រព្រឹត្តចំនួន១០នាក់។ ក្រុមជនប្រព្រឹត្តរួមទាំងវត្ថុតាងត្រូវបាននាំយកទៅ អធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីបន្តនីតិវិធី ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *