ធុំក្លិនស្អុយរឿងអាស្រូវលោកនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ម្នាក់ នឹងលោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីងម្នាក់ឃុបឃិតគ្នាបើកភ្លើងខៀវជាប្រព័ន្ធបំផ្លាញព្រៃឡង់

ខេត្តកំពង់ធំ៖ នៅថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២០ វេលាម៉ោង0៧ព្រឹកកម្លាំងបរិស្ថានដែលឈរជើងនៅទីនោះបានឆ្មក់ចូលទៅបង្ក្រាប់រថយន្តសាំយ៉ុងចំនួន ៤ គ្រឿងដែលចូលទៅដឹកឈើប្រណិតនៅចំណុចឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ក៏ប៉ុន្តែនៅពេលដែលកម្លាំងទៅដល់ភូមិពូរោងបានប្រទះឃើញលោក(ឃិន វណ្ណៈ) នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់ក៏នាំគ្នាដកខ្លួនថយមកវិញចាំពួនស្ទាក់ចាប់នៅចំណុចចម្ការកៅស៊ូរទំរីងលុះដល់ព្រឹកឡើងវេលាម៉ោង០៧រថយន្តសាំយ៉ុងចំនួន ៤ គ្រឿងបានបើកបន្តកន្ទុយគ្នាដូចហែរកឋិនក៏ប៉ុន្តែការបង្ក្រាបចាប់បានតែ ៤ គ្រឿងទេ រីឯ ២ គ្រឿងទៀតបានបើករត់សម្រុកទៅខាងមុខបាត់ស្រមោលដោយសារតែកំលាំងបរិស្ថានមានគ្នាតែ ៥ នាក់ប៉ុណ្ណោះ។

ប្រភពព័ត៌មានពីមន្ត្រីបរិស្ថានបានបន្តឲ្យដឹងទៀតថារថយន្តសាំយ៉ុងចំនួន ៤គ្រឿងនេះបានធ្វើសកម្មភាពយ៉ាងសកម្មដឹករាប់ខែរាប់ឆ្នាំមកហើយដោយមានការឃុបឃិតគ្នាជាមួយលោក(សុិន សៀងឡាយ) នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីងនិងលោក(ឃិន វណ្ណៈ)នាយរងផ្នែករដ្ឋបាលព្រៃឈើសណ្ដាន់

បើតាមប្រភពច្បាស់ការណ៍បានបង្ហើបឲ្យដឹងថាលោកឃិន វណ្ណៈ កំពុងតែលេងល្បែងឆ្ពិនភ្នែកខ្ចីដៃស្ថាប័នផ្សេងៗឲ្យយកលុយឱ្យលោកយ៉ាងស្រួលដាក់ហោប៉ៅយ៉ាងរំភើយដោយមិនខ្វល់ពីអ្វីទាំងអស់នេះបើតាមប្រភពបានឲ្យដឹង។

រីឯលោក(ស៊ិន សៀងឡាយ) នាយរងសង្កាត់រដ្ឋបាលព្រៃឈើទំរីងវិញគឺជាអ្នកដើររកសេដ្ឋកិច្ចយ៉ាងសកម្មរបស់សង្កាត់រដ្ឋបាលព្រៃឈើទំរីងរាប់សិបឆ្នាំមកហើយតាំងពីព្រៃឈើនៅរហូតព្រៃឈើចង់អស់ទៅវិញ សកម្មភាពដែលមានរាប់ឆ្នាំមកហើយតើលោក(ប៊ុន សុធី) នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំមានដឹងពីទង្វើកូនចៅរបស់ក្រោមឱវ៉ាតដែរទេ ឬមួយក៏ក្រទេលធំប្រឡំដេក។

ចំណែកលោក(ប៉ែន វណ្ណរិទ្ធ) ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ធំបានជ្រាបដែរឬទេពាក់ព័ន្ធនិងជំនាញរដ្ឋបាលព្រៃឈើទំរីងសហការគ្នាជាមួយឈ្មួញរកស៊ីបំផ្លាញឈើព្រៃឡង់សព្វថ្ងៃនេះ។

ប្រភពបានបន្តទៀតថាសមត្ថកិច្ចដែលឈរជើងនៅមូលដ្ឋាននោះគឺទទួលបានកញ្ចប់លុយពុករលួយទាំងអស់ទើបបទល្មើសដំណើរការបានដោយយ៉ាងរលូនជាចុងក្រោយប្រជាពលរដ្ឋនិងក៏ដូចសមត្ថកិច្ចដែលមិនពាក់ព័ន្ធសូមសំណូមពរឯកឧត្តម (វេង សុខុន) រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទមេត្តាបើកការស៊ើបអង្កេតលើមន្ត្រីរដ្ឋបាលព្រៃឈើទំរីងមួយក្តាប់តូចនេះផងដែលធ្វើសកម្មភាពជាមួយមេឈ្មួញរួមគ្នាបំផ្លាញព្រៃឡង់នោះផង។

ជុំវិញបញ្ហានេះអង្គភាពគេហទំព័រទូរទស្សន៍អនឡាញប្រម៉ាញ់ជាយដែនមិនអាចសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរស័ព្ទ ហើយអង្គភាព យើងខ្ញុំរងចាំធ្វើការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *