បុរសម្នាក់បាត់ខ្កួនអស់រយ:ពេល៣ថ្ងៃ ត្រូវគេប្រទះឃើញសាកសពអណ្តែតទឹក

កំពង់ឆ្នាំង:
បុរសម្នាក់ត្រូវគេប្រទះឃើញស្លាប់អណ្តែតទឹកទន្លេ នៅត្រើយខាងលិច ជិតផែថ្មី ស្ថិតក្នុងភូមិចុងកោះសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០
លោកវរសេនីយ៍ឯក (ឆាយខេមរត្ន័) អធិការនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថាសាកសពជនរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ (យុន ម៉ៅ) ភេទប្រុសអាយុ
ប្រមាណជាង30ឆ្នាំ មានទីលំនៅភូមិកំពង់បឹងឃុំកំពង់ហាវ ស្រុកកំពង់លែង ។
ប្រជាពលរដ្ឋបានឲ្យដឹងថា ជនរងគ្រោះត្រូវបានបាត់ចេញពីផ្ទះរយៈពេល៣ ថ្ងៃមកហើយ ដែលក្រុមគ្រួសារបានដើររកតែមិនឃើញ ។ តែថ្ងៃនេះត្រូវបានគេប្រទះឃើញលង់ទឹកស្លាប់នៅក្នុងទន្លេ ក្រុងកំពង់ឆ្នាំងទៅវិញ ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងទៀតថា នៅមុនពេលកើតហេតុត្រូវបានគេប្រទះឃើញសពអណ្តែតទឹក បង្កការភ្ញាកផ្អើលទើបកំលាំងអធិការដ្ឋានសហការជាមួយការិយាល័យជំនាញនគរបាលខេត្ត រួមទាំងក្រុមគ្រូពេទ្យបានចុះពិនិត្យសពជនរងគ្រោះនៅកន្លែងកើតហេតុតាមនិតិវិធី។ លទ្ធផល ពិនិត្យឃើញថា សពជនរងគ្រោះ ពុំមានស្នាមរបួស ដែលពាក់ព័ន្ធនឹងអំពើឃាតកម្មអ្វីឡើយ គឺស្លាប់ដោយសារ ការលង់ទឹក ។
ក្រោយពិនិត្យរួច ក្រុមការងារបាន ប្រគល់សពជូនសាច់ញាតិ យកទៅធ្វើពិធីបុណ្យតាម ប្រពៃណីនៅគេហដ្ឋាន៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *