នៅបរិវេណសាលាស្រុកថ្មគោល បានរៀបចំពីធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកថ្មគោល ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត តាមអំណានអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ

បាត់ដំបថ:ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបរិវេណសាលាស្រុកថ្មគោល បានរៀបចំពីធីប្រកាសចូលកាន់មុខតំណែង អភិបាល អភិបាលរង នៃគណៈអភិបាលស្រុកថ្មគោល ក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ។
តាមអំណានអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ស្តីពីការផ្ទេរភារកិច្ចមន្ត្រីរាជការ ដោយលោក លោក ឆេង ជីរ៉ាត់ នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស សាលាខេត្តបាត់ដំបង បានឲ្យដឹងថា៖ តាមអនុក្រឹត្យ បានសម្រេច ផ្ទេរភារកិច្ច លោក ជា សម្បត្តិ ឋានន្តរស័ក្តឧត្តមមន្ត្រី ថ្នាក់លេខ ៦ ពីអភិបាល នៃគណៈអភិបាលស្រុករុក្ខគិរី ឲ្យមកកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលស្រុកថ្មគោល ។ និងតាមអំណានប្រកាស ស្តីពីការតែងតាំងមន្ត្រីរាជការ របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេច តែងតាំង លោកស្រី សៀន ផាវី ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ ៦ ឲ្យកាន់មុខតំណែងជា អភិបាល នៃរងស្រុក និង ប្រគល់ភារកិច្ចជូនលោក ណក់ ស៊ីណុន ឋានន្តរស័ក្តិលេខាធិការរដ្ឋបាលថ្នាក់លេខ ៦ ឲ្យកាន់មុខតំណែងជានាយករដ្ឋបាលសាលាស្រុកថ្មគោល នៃខេត្តបាត់ដំបង។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានថ្លែងនូវការអបអរសាទរ ដល់លោក លោកស្រី អភិបាល អភិបាលរង នៃគណៈអភិបាលស្រុក ដែលទើបបាន តែងតាំងនាពេលនេះ និងបានមានប្រសាសន៍ផ្ដាំផ្ញើ ដោយសង្កត់ធ្ងន់ លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រោះថា ការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម គឺជាកិច្ចការដែលមាន ការពាក់ព័ន្ធទៅនឹង សកម្មភាពរបស់មនុស្ស គ្រប់រូបក្នុងសង្គម ។ ហេតុនេះសូម លោក លោកស្រី អភិបាល អភិបាលរង ស្រុក ត្រូវយកចិត្តទុកដាក់
ជម្រុញបំផុស ចលនាប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ឲ្យចូលរួម ក្នុងការអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឲ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសសកម្មភាព លួចឆក់ប្លន់ បទល្មើស គ្រឿងញៀនខុសច្បាប់ ល្បែងស៊ីសងខុសច្បាប់ ការជួញដូរមនុស្ស និងសកម្មភាព ក្មេងទំនើងជាដើម ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *