កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យម្នាក់ យកក្រដាសប្រាក់ក្លែងក្លាយទិញអីវ៉ាន់


ស្ទឹងត្រែង៖ នៅវេលាម៉ោង ០៩:១០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ចំណុចភូមិស្រែក្រសាំង ឃុំស្រែក្រសាំង ស្រុកសៀបបូក ខេត្តស្ទឹងត្រែង ជនរងគ្រោះមានគ្នាចំនួន ៣នាក់ បាននាំគ្នាជិះម៉ូតូដេញតាមពី ក្រោយជនសង្ស័យម្នាក់ឈ្មោះ លី គ្រីយ៉ា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅភូមិវាលឃ្មុំ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតមកដល់ចូលប្ដឹងសមត្ថកិច្ចកងរាជអាវុធហត្ថនៅស្នាក់ការសន្តិសុខ ៧២២ ឱ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យខាងលើ មូលហេតុដោយជនសង្ស័យរូបនេះបានយកក្រដាសប្រាក់ក្លែងក្លាយទិញអីវ៉ាន់របស់ពួកគាត់។
ដោយបានការអនុញ្ញាតពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែ កម្លាំងបានធ្វើការត្រួត ពិនិត្យក្នុងហោប៉ៅ និងក្រោមកែប ម៉ូតូរបស់ជនសង្ស័យចាប់យកវត្ថុតាងរួមមានក្រដាសប្រាក់ ១ម៉ឺនរៀលក្លែងក្លាយចំនួន១៨សន្លឹក, ក្រដាសប្រាក់១០ដុល្លាក្លែងក្លាយចំនួន១១សន្លឹក, លុយរៀលសុទ្ធចំនួន ៧,៤៨៥,០០០រៀល និងម៉ូតូ១គ្រឿងម៉ាកវេវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2RB-3668។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយអ៊ុងវ៉ាន់

You might like

Leave a Reply

Your email address will not be published. Required fields are marked *