ធំក្លិនស្អុយសាយភាយ មន្រ្តីPMទិសស្រុកអន្លង់វែងម្នាក់ មានតួនាទីជាអ្នកបង្ក្រាបបទល្មើសផង និងជាឈ្មួញរកស៊ីឈើឆ្លងដែនពីទឹកដីថៃ.មកកម្ពុជាផង

ខេត្តឧត្តរមានជ័យ៖ ធំក្លិនស្អុយសាយភាយ ដែលមន្រ្តីកងរាជអាវុធហត្ថខេត្តឧត្ដរមានជ័យ ម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ (យ៉ុង គីមម៉េង) មានឋានន្តរសក្ដិជាអនុសេនីយ៍ឯក ប្រចាំទិសស្រុកអន្លង់វែង បានយកអំណាចជាសមត្ថកិច្ចស្បែកយោធាបង្ក្រាបបទល្មើស ទៅការពារជំនួញឈើ របស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ ទើបតែបែកធ្លាយឃ្លីបវីដេអូ។

បើយោងតាមប្រភពពីសមត្ថកិច្ចក្នុងស្រុកត្រពាំងប្រាសាទ និងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានអោយដឹងថា៖ កន្លងមកមន្រ្តីអាវុធហត្ថឈ្មោះ (យ៉ុង គីមម៉េង) ក៏ធ្លាប់ជាឈ្មួញឈើគ្រញូងដ៏មានឥទ្ធិពលមួយរូប ដែលជ្រកក្រោមអំណាចស្បែកអាវុធហត្ថ។ ហើយមន្រ្តីអាវុធហត្ថរូបនោះ នៅតែបន្តធ្វើសកម្មភាពជួញដូរបទល្មើសឈើព្រមទាំងបានគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនចូលទៅកាប់ឈើធ្នង់ក្នុងទឹកដីថៃ ដើម្បីលក់អោយខ្លួន ជាយូរច្រើនឆ្នាំមកហើយ។

ប្រភពដដែលបានបន្តអោយដឹងទៀតថា៖ សព្វថ្ងៃ ឈ្មួញរូបនេះ នៅតែបន្តគាងគរពលរដ្ឋខ្មែរអោយឆ្លងដែនដដែល បើសិនប្រជាពលរដ្ឋណាដែលមិនលក់ឈើអោយខ្លួន ច្បាស់ណាស់គេនឹងបង្ក្រាបដោយមិនលើកលែងនោះឡើយ។ ព្រោះដោយសារតែលោកមានតួនាទីជាសមត្ថកិច្ច ទើបធ្វើអោយកងកម្លាំងប្រដាប់អាវុធនៅតាមបន្ទាត់ព្រំដែន និងសមត្ថកិច្ចជំនាញ មិនហ៊ានប៉ះពាល់ ចំពោះមេឈ្មួញឈើរូបដែរ។

ប្រភពពីសមត្ថកិច្ចដ៏ដែរបានលើកឡើងថា៖ បើទោះបីជា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណកម្មការបង្ក្រាបបទល្មើសព្រៃឈើទូរទាំងប្រទេស ធ្វើអោយឈ្មួញឈើដែលពាក់អាវយោធា នៅតែមានសេរីភាពក្រៅផ្លូវច្បាប់ដដែល។

លោក (យ៉ុង គីមម៉េង) មានតួនាទីជាសមត្ថកិច្ចបង្ក្រាបបទល្មើស ហើយក៏ជាឈ្មួញឈើផងសព្វថ្ងៃ ធ្វើអោយប្រជាពលរដ្ឋ មានការខ្លាចរអារជាខ្លាំង នៅពេលដែលលឺឈ្មោះមន្រ្តីអាវុធហត្ថរូបនេះ និងប្អូនបង្កើតឈ្មោះ យ៉ុង គីមហេង បានគៀបសង្កត់លើប្រជាពលរដ្ឋរកស៊ីតូចតាច និងជាពិសេសរថយន្តដឹកឈើសប្បិកម្មកែច្នៃ។

តាមរូបភាពវីដេអូ បានបង្ហាញពីសកម្មភាពជាក់ស្តែងរបស់មន្រ្តីកងរាជអាវុធហត្ថរូបនេះកំពុងឈរកត់បញ្ជីចំនួនឈើ ខណៈដែលមានកម្មករ និងបងថ្លៃម្នាក់ទៀត កំពុងលើកឈើធ្នង់ ដាក់លើជញ្ជីញថ្លឹងឈើ និងលើកឈើដាក់រថយន្តរបស់ខ្លួនម៉ាកនីសាន់ពណ៌ខ្មៅពាក់ស្លាក់លេខ (ខម ០៤៦៦)។ ហើយកន្លងមកមន្រ្តីអាវុធរូបនេះ តែងតែបដិសេធថា ខ្លួនមិនដែលរកស៊ីបទល្មើសអ្វីទាំងអស់មិនដូចពាក្យចោទប្រកាន់នោះទេ។

គ្រប់មជ្ឈដ្ឋានក្នុងខេត្តឧត្តរមានជ័យ កុំពុងរងចាំមើលថាតើ នាយឧត្តមសេនីយ៍ (សៅ សុខា) មេបញ្ជាការកងអាវុធហត្ថលើផ្ទៃប្រទេស និងលោកឧត្តមសេនីយ៍ត្រី (ពុទ្ធ សារ៉ាន) មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ គិតយ៉ាងណា? ក្រោយពីបានឃើញបែកធ្លាយឃ្លីប (វីដេអូ) ដែលមន្រ្តីអាវុធហត្ថប្រចាំទិសស្រុកអន្លង់វែងម្នាក់នេះ ជាឈ្មួញរកស៊ីបទល្មើសព្រៃឈើផង និង នាំពលរដ្ឋខ្មែរលួចឆ្លងដែនខុសច្បាប់ទៅកាប់ឈើក្នុងទឹកដីថៃផង ដែលជា ហានិភ័យប្រឈមមុខ នឹងការចាប់ដាក់គុក ការបាញ់សម្លាប់ ពីសំណាក់កងទាហានថៃផងនោះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *