ក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន ជនសង្ស័យពីរនាក់ពាក់ពន្ធ័ ករណីលួចកាច់សោរម៉ូតូ !!

(បាត់ដំបង)~ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ផ្ទាល់ ពី លោក ឧត្ដមសេនីយ៍ ត្រី សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោក វរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារ នគរបាល ព្រហ្មទណ្ឌ និង មាន ការ សម្របសម្រួល ទៅលេី នីតិវិធី ពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃ អយ្យការ អមសាលា ដំបូង ខេត្ត បាត់ដំបង នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៨:២០ នាទី នៅចំណុចភូមិវត្តលៀប សង្កាត់ ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោក វរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាល ព្រហ្មទណ្ឌ កម្រិត ស្រាល បាន ដឹកនាំ កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណី លួចមាន ស្ថានទម្ងន់ ទោស ( កាច់សោរ យកម៉ូតូ ) ០១ ករណី និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់

១~ ឈ្មោះ ជា ចាន់ថន ភេទប្រុស អាយុ ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

២~ ឈ្មោះ ជា ចាន់ថុល ភេទប្រុស អាយុ ៣១ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យទាំង ២នាក់ខាងលើបានធ្វើសកម្មភាពលួច ( យកម៉ូតូ ) របស់ជនរងគ្រោះឈ្មោះ លេង វុត្ថា ភេទប្រុស អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិ ពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យ ទាំង២ នាក់ នេះ ដែរ ក៏ធ្លាប់ ជាប់ ពន្ធនាគារ ចំនួន ០៣ លេីក ដែល ពាក់ព័ន្ធ នឹង ករណី លួច ។

វត្ថុតាងដកហូតរួមមាន ៖
– ម៉ូតូ ០១ គ្រឿងម៉ាក ហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨ លេខតួ ៥២៦៥០២០ លេខម៉ាស៊ីន ៥២៦៥០២០ ពាក់ស្លាកលេខ បាត់ដំបង 1AD 8405 ( ជាម៉ូតូរបស់ជនរងគ្រោះ ) ។
– ម៉ូតូ ០១ គ្រឿងម៉ាក ស៊ូស៊ូគី ស្មាស់វី ពណ៌ ក្រហម ស៊េរីឆ្នាំ ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1BA 6367 ( ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ) ។

បច្ចុប្បន្នការិយាល័យជំនាញកំពុងតែធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *