លោកវរសេនីយ៍ទោ ផាន់ ឡូន ដឹកនាំកង កម្លាំងក្នុងការិយាល័យទៅសួរសុខទុក្ខភរិយាមន្រ្តីនគរបាលនៅមន្ទីរពេទ្យ

បាត់ដំបង-រសៀលថ្ងៃចន្ទ ៨ កើត ខែមិគសិរ ឆ្នាំជូត ទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយ បានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោក វរ សេនីយ៍ឯក ឆម សុខុម នាយការិយាល័យអន្តរាគមន៍ និង តម្រួតបទបញ្ជា បានចាត់តាំង លោក វរសេ នីយ៍ទោ ផាន់ ឡូន នាយរងការិយាល័យ ដឹកនាំមន្ត្រីក្នុងការិយាល័យទៅសួរសុខទុក្ខ ភរិយារបស់ លោកអនុសេនីយ៍ឯក អឿន តុន នាយរងផ្នែកក្នុងការិយាល័យនេះដែលលោក ស្រីជាភរិយា កំពុងសម្រាកព្យាបាលជម្ងឺដោយការវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ក្នុងឱកាសសាកសួរសុខទុក្ខនេះ លោកវរសេ នីយ៍ទោ ផាន់ ឡូន បាននាំយកថវិកាមួយចំនួនទៅប្រគល់ជូន លោក អឿន តុន និងភរិយានៅ ទីនោះផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *