លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ អញ្ជើញជាអធិបតី ក្នុងពិធីបិទនិងបើកវគ្គហ្វឹកហ្វឺន អង្គភាពកងពលតូចថ្មើរជើងលេខ៥១

(បន្ទាយមានជ័យ)ថ្ងៃចន្ទ ៨ កើត ខែមិគសិរ ឆ្នាំជូតទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីលានបាញ់គ្រាប់ពិត របស់កងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យបានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធ សិក្ខាកាមសរុបចំនួន ១៥០នាក់ និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែងចំនួន ៣វគ្គ ដែលមានសិក្ខាកាមសរុបចំនួន ៤៥០នាក់ មកពីអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ,៥១៤ និងអង្គភាពចំណុះទីបញ្ជាការ កងពល ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥។
លោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរ និងអបអរសាទរ ចំពោះលោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលបានទទួលនូវការ ប្រោសប្រទាន តម្លើងឋានន្តរស័ក្កិជាឧត្តមសេនីយ៍ត្រី និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងពល ក៏ដូចជានាយ-ពលទាហាន ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតាមផែនការរបស់ថ្នាក់លើ ពិសេសគឺបានបើកវគ្គហ្វឹកហ្វឺន តាមផែនការចំនួន ៦វគ្គ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានគុណភាព។ ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ឪកាសមាសសម្រាប់កងទ័ពគឺខិតខំហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបាននូវកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ បូរណភាពទឹកដី ដែលជាកតព្វកិច្ចរបស់យោធិនគ្រប់រូប ពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តភារកិច្ចពីរៀមច្បងដែលមានវ័យចាស់។ ស្ថិតនៅក្នុងផែនការកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ ក៏ដូចជាកងទ័ពជើងគោក ឪកាសសម្រាប់នាយ-ពលទាហានវ័យក្មេង ត្រូវខិតខំ ហ្វឹកហ្វឺនរៀនសូត្រ បំប៉នពង្រឹងជំនាញ និងបញ្ចេញសមត្ថភាព ព្រោះថាការតែងតាំង ឬតម្លើងឋានន្តរសិក្ក័ ធ្វើឡើងដោយសមត្ថភាពពិតប្រាកដ គ្មានបក្សពួក គ្មានការសូកប៉ាន់ណាមួយឡើយ។
ក្នុងឪកាសនោះដែរលោកឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងអំណរគុណចំពោះនាយ-ពលទាហានទូទាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព អង្គភាពកងពលតូចថ្មើរជើងលេខ៥១គឺបានខិតខំប្រឹងប្រែងបំពេញបេសកកម្មចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្រ្តាក់ ទឹកជំនន់ ការងារមនុស្សធម៌ យ៉ាងសកម្ម ដោយមិនគិតការនឿយហត់ឬយប់ថ្ងៃ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *