លោកវរសេនីយ៍ឯកផងសុភាពបានដឹកនាំកម្លាំងប្រតិបត្តិការបង្ក្រាបករណីរក្សាទុកនៅសារធាតុញៀនដោយខុសច្បាប់និងខាត់ខ្លួនជនសង្ស័យបានចំនួន នាក់

ខេត្តបាត់ដំបង: ស្រុកថ្មគោល
នៅថ្ងៃ សុក្រ៥កេីតខែមិគសិរឆ្នាំជូតទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២០ខែ វិច្ឆិកាឆ្នាំ២០២០ នៅវេលា ម៉ោង ១២និង៥០នាទីនៅចំណចក្រុមទី០៧ ភូមិ ប្រគា ប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ ដំបង អនុវ ត្ត ជាប់ជាប្រចាំនូវមតិដឹកនាំរបស់លោក ឧត្តម សេនីយ៍ត្រី (សាត គឹមសាន) ស្នងការ នៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង និងដោយ បានការ សម្របសម្រួលលេីនីតិវិធីពីឯកឧ ត្តម (គឺ ប៊ុណ្ណារ៉ា ) ព្រះរាជអាជ្ញាអម សាលាដំបូងខេត្ត បាត់ដំបង លោកវរសេ នី យ៍ ឯក (ផង់ សុភាព ) អធិការនគរបាលស្រុកថ្មគោ ល បាន ដឹកនាំកម្លាំងផ្នែកជំ នាញប្រឆាំងគ្រឿង ញៀនសហការណ៍ជាមួយប៉ុស្តិនគរបាលរដ្ឋបា ល តាពូង គោក ឃ្មុំ រូងជ្រៃបានចុះប្រតិបត្តិការ បង្រ្កាប មុខសញ្ញារក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀនក្កុងករណីបទល្មើសជាក់ស្តែង។
ក្នុងកិច្ចប្រតិបត្តិការនេះសមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់មាន-ឈ្មោះ (គឹម កុយ)ភេទប្រសអាយុ៤៥ឆ្នាំរស់ នៅ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោលខេត្តបា ត់ ដំបង ។
-វត្ថុតាងដែលសមត្ថកិច្ចចាប់ដកហូតបានរួមមាន៖
១-ម្សៅពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិកចំនួន០៤ ថង់(ទម្ងន់៦.៧៧ក្រាម) សង្ស័យថាមានសារធាតុ ញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកកICE
-ដបសំរាប់ជក់ចំនួន០១-ទូរស័ព្ទចំនួន០១ចាស់
និងថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យនៅពេលនេះសមត្ថកិច្ចជំនាញនកុំពុងកុំពុងធ្វើការសាកសួ បន្ថែមដើម្បីរៀបចំបញ្ជូនមកការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *