យុវជនម្នាក់ផឹកស្រាស្រវឹងរួមផ្សំនឹងជក់គ្រឿងញៀនផងបណ្ដាលឱ្យបាត់បង់ស្មារតី ស្រែកឡូឡាកាន់ពូថៅដេញកាប់មនុស្សបណ្តាលឲ្យរបួសធ្ងន់ និងស្រាល ចំនួន៥នាក់

ខេត្តបន្ទាយមានជ័យ:បុរសម្នាក់ជាជនសង្ស័យបាត់បង់ស្មារតីដោយសាតែ ជក់ថ្នាំញៀន និងផឹកស្រាស្រវឹងផង ស្រែកឡូឡាកាន់ពូថៅដេញកាប់មនុស្សពេញភូមិបណ្តាលឲ្យរបួសធ្ងន់ ស្រាល ចំនួន៥នាក់ ករណីយនេះកើតឡើងនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០នៅចំណុចម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ត្រី(នួននីណារ៉ូ)មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានជនវិកលចរិត ម្នាក់ ឈ្មោះ (ក្លឹង សំណាង) ភេទប្រុស អាយុ ៣៤ ឆ្នាំ បានយកពូថៅដងឈើដេញកាប់មនុស្សពេញភូមិបណ្តាលឲ្យរបួស ធ្ងន់ ស្រាល ៥នាក់លោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះធ្វើប្រតិបត្តិការដល់កន្លែងកើតហេតុបានឃើញជនសង្ស័យមានអាការ:បាត់បង់ស្មារតី ស្រែកឡូឡា ហើយមានកាន់ពូថៅនៅនឹងដៃ ផងនេះព្រមទាំងមានជនរងគ្រោះដេកដួលនៅនឹងដីចំនួន៥នាក់ផងដែរ ហើយបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកអាវុធហត្ថក្រុងដើម្បីធ្វើការសាកសួរ។ ក្រោយពីសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំងអស់នោះពិតប្រាកដមែន ដោយសារខ្លួនផឹកស្រា និងប្រើប្រាស់គ្រឿងញៀនខ្លាំងពេកបណ្តាលឲ្យបាត់បង់ស្មារតី។លោក(នួននីណារ៉ូ)មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានបញ្ជាក់ឲ្យដឹងបន្តទៀតថាជនរងគ្រោះទាំង៥នាក់១ឈ្មោះ ឡាយ ម៉េងលាភ ភេទប្រុស អាយុ៥ឆ្នាំ រងរបួសធ្ងន់ ២ឈ្មោះ ញិន វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ ៣ឈ្មោះ ទូច ឡាយ ភេទប្រុស អាយុ៤៣ឆ្នាំ រងរួសធ្ងន់ ៤ឈ្មោះ សេង ចាន់តារា ភេទស្រី អាយុ៥១ឆ្នាំ រងរបួសស្រាល ៥ឈ្មោះ ទូច ឡុក ភេទប្រុស អាយុ៧២ឆ្នាំ រងរបួសស្រាល ទាំង៥នាក់ រស់នៅកន្លែងកើតហេតុខាងលើ។ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *