ពិធីប្រកាសចូលកាន់ដំណែងអភិបាល និងអភិបាលរង ស្រុកម៉ាឡៃ


ខេត្តបន្ទាយមានជ័យ៖ ក្នុងពិធីប្រកាសចូលកាន់ដំណែងអភិបាល អភិបាលរងស្រុកម៉ាឡៃ នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ណែនាំដល់ អភិបាលស្រុកថ្មីដែលទើបមកាន់ដំណែងនៅស្រុកម៉ាឡៃ ត្រូវខិតខំប្រឹងប្រែងបំពេញការងារតួនាទីភារកិច្ចអនុវត្តផែនការរបស់ថ្នាក់ជាតិ និងការបំរើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា លោក ឌៀប ឈួន ក្រោយពីទទួលបានមុខតំណែងថ្មី ជាអភិបាលស្រុកម៉ាឡៃ ត្រូវសហការជាមួយមន្ត្រីជំនាញ កងកម្លាំងប្រដាប់អាវុធ និងត្រូវមានទំនាក់ទំនងជាប្រទេសជិតខាង ទប់ស្កាត់នូវរាល់បទល្មើសព្រំដែន ដែលកើតមានដូចជា បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស ពលករលួចឆ្លងដែនខុសច្បាប់ បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ និងបញ្ហា ក្មេងទំនើង ជាពិសេសផ្សព្វផ្សាយពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោកផងដែរ។
ក្រៅពីនោះ កិច្ចការងារដែលនៅសេសសល់មួយចំនួនពីអភិបាលស្រុកចាស់ ត្រូវតែអនុវត្តធ្វើបន្ត និងពង្រីកអភិវឌ្ឍន៍បន្ថែមឲ្យបានល្អប្រសើរ និងពង្រឹងសហការ សាមគ្គីភាពផ្ទៃក្នុងអង្គភាពឲ្យបានល្អ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការអភិវឌ្ឍន៍អង្គភាព កិច្ចការងារផ្ទៃក្នុង ផ្តល់សេវារដ្ឋបាលជូនពលរដ្ឋ។
សូមជំរាបជូនថា នៅក្នុងពិធីប្រកាសចូលកាន់ដំណែងអភិបាល និងអភិបាលរង ស្រុកម៉ាឡៃត្រូវបានប្រកាសលោក ឌៀប ឈួន អភិបាលស្រុកថ្មពួក មកកាន់តំណែងជាអភិបាលស្រុកម៉ាឡៃ ជំនួសលោក អែម សុខា ត្រូវទៅទទួលតំណែងជាអភិបាលស្រុកថ្មពួកវិញម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *