រថយន្តVIPក្រុមហ៊ុនកាពីតូលបើកលឿនដូបហោះបុកគូទរថយន្តស្ទូច បណ្ដាលឱ្យភ្ញៀវរងរបួសធ្ងន់

ភ្នំពេញ ៖ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃពុធទី១៨ ខែវិឆ្ឆិកា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦A ចំណុច បុរីបេងហួត ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
រថយន្តខាងលើមានម៉ាក តូយ៉ូតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-0590 របស់ហ៊ុនកាពីតូល ដឹកអ្នកដំណើរ ប្រភេទVIP 14កៅអី ទៅបុករថយន្ត ប្រភេទស្ទូច មិនមានស្លាកលេខ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តVIP ម៉ាកតូយ៉ូតា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AC-0590 របស់ហ៊ុនកាពីតូល ដឹកអ្នកដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុករថយន្តស្ទូច ដែលកំពុងបើកស្របទិសគ្នា បត់ស្ដាំចូលបុរីប៉េងហួត ចំពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកបរ និងភ្ញៀវ សរុបទាំងអស់៤នាក់ កៀបជាប់ក្នុងរថយន្ត រងរបួសធ្ងន់ ហើយត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋនាំគ្នាជួយគាស់យកចេញពីរថយន្តបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្រ្គោះជីវិតភ្លាមៗ។
ក្រោយកើពេលតហេតុ សមត្ថកិច្ចជំនាញបានចុះទៅវាស់វែង រួចយករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅស្នងការរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *