អគ្គីភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋទាំងព្រឹកព្រលឹមបង្កឲ្យមានការភ្ញាក់ផ្អើល

បាត់ដំបង៖ ព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេ លាម៉ោងប្រមាណ៧និង០០នាទី គ្រោះអគ្គិភ័យមួយបានកេីតឡេីងក្នុងលំនៅដ្ឋាប្រជាពលរដ្ឋស្ថិត នៅក្រុមទី០១ភូមិចំការឫស្សី សង្កាត់ ព្រែក ព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែល មានម្ចាស់លំនៅដ្ឋានឈ្មោះ ពិន សម្បត្តិ ភេទ ស្រី អាយុ៦៧ឆ្នាំ ។

តាមបទបញ្ជាភ្លាមៗរបស់លោកឧត្តមសេនីយ៍ត្រី (សាត គឹមសាន )ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី (ស៊ី ន ឃ ឃន) ស្នងការរងទទួលដឹកនាំផែនការងារអគ្គិភ័យ បាន ដឹកនាំបំពេញបេសកកម្មពន្លត់អគ្គិភ័យនេះដោយ មានរថយន្តអគ្គិភ័យរបស់ស្នងការដ្ឋាន របស់អធិ ការដ្ឋាននគរបាលស្រុកសង្កែ និងរថយន្តរបស់ក្រុមហ៊ុនឯកជនផង រហូតមកដល់ម៉ោង៨ និង៣០ នាទីអគ្គិភ័យត្រូវបានរលត់ទាំងស្រុង។
ជុំវិញគ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឱ្យរង គ្រោះថ្នាក់ដល់មនុស្សនោះទេ ប៉ុន្តែលំនៅដ្ឋានទំហ៊ំបណ្តោយ១៥ម៉ែត្រនិងទទឹង០៨ម៉ែត្រ រួមទាំងទ្រព្យសម្បត្តិផងត្រូវអគ្គិភ័យលេបត្របាក់ អស់ទាំងស្រុ ង ទៅហើយ។ ជនរងគ្រោះសន្និដ្ឋានដោយខ្លួនឯងថា គ្រោះអគ្គិភ័យដែលកេីតឡេីងក្នុងលំនៅដ្ឋានរបស់គាត់គឺអាចបណ្តាលពីការឆ្លងចរន្តអគ្គិសនី។
មហាជននៅទីកន្លែងកេីតហេតុលេីកយោបល់ថា សំណាងហេីយ បេីគ្រោះអគ្គិភ័យនេះមិនមានការជួយអន្តរាគមន៍បានទាន់ពេលវេលាពីសមត្ថកិច្ចជំ នាញទេនោះ អគ្គិភ័យនឹងឆ្លងរៀលដាលបន្ត ទៅ លំនៅដ្ឋានក្បែរនោះ ហេីយទីនោះជាទីកន្លែ ង ដែលពលរដ្ឋលោកប្រកបអាជីវកម្មលក់ហ្កាសនិង ស្តុក នៅ ក្បែរគ្នា។
លោកឧត្តមសេនីយ៍ត្រី (ស៊ី ន ឃឃន) លោកបានប្រាប់ឲ្យដឹងថាទិដ្ឋភាពនេះ ហេីយលោកនិងពិនិត្យ រួចធ្វេី សេចក្តីរាយការណ៍ជូនថ្នាក់ដឹកនាំស្នងការ អនុវ ត្តនៅពេលក្រោយជាបន្តបន្ទាប់ថែមទៀតក្នុងករណីអគ្គីភ័យឆាបឆេះនេះ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *