ប្រជាពលរដ្ឋចំនួន ១០២គ្រួសារ បានអញ្ជើញមកទទួលអំណោយមនុស្សធម៌ពីគ្រួសារ លោក ទី លីផេង និងអ្នកស្រី ស៊ិន សុផាត លោក ម៉ៅ សារឿន និងអ្នកស្រី វុន ទិវា

បាត់ដំបង:ព្រឹកថ្ងៃអង្គារ ២ កើត ខែ មិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០
,លោកវរសេនីយ៍ទោ ឡុង ចាន់ មេបញ្ជាការ ផ្នែកសឹករងសំពៅលូន តំបន់ប្រតិបត្តិការសឹករងបាត់ដំបង បានអញ្ជើញចូលរួមពិធីចែកអំណោយមនុស្សធម៌ ជូនប្រជាពរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ និងមានជីវភាពខ្វះខាតចំនួន ២ភូមិគឺ,ភូមិថ្លុកសង្កែ និងភូមិអូរប្រហួត ក្នុងស្រុកសំពៅលូន ដឹកនាំដោយលោក ផុន ផែន ប្រធានក្រុមប្រឹក្សាស្រុកសំពៅលូន និងលោក ងាវ ប៊ុនយាង អភិបាលនៃគណៈអភិបាលស្រុកសំពៅលូន ព្រមទាំងមានការចូលរួមពីលោកអភិបាលរង កងកម្លាំងមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានក្នុងស្រុកសំពៅលូនផងដែរ ។
.ពិធីនេះធ្វើនៅគេហដ្ឋានលោក ទី លីផេង និងអ្នកស្រី ស៊ិន សុផាត ស្ថិតក្នុងភូមិថ្លុកសង្កែ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *