ដោយមានការណែនាំពីលោក ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្ត លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោល លេខ ៨១៩ បានដឹកនាំ កងកម្លាំងនគរបាលក្នុងអង្គភាព ចុះជួយច្រូកស្រូវជូនប្រជាពលរដ្ឋ


បាត់ដំបង:នៅព្រឹកថ្ងៃ ចន្ទ ១កើត ខែ មីគសិរ ឆ្នាំជូតទោ ស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នេះអនុវត្តតាមមតិដឹកនាំ របស់លោក ឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃ ស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង ព្រមដោយយោ បល់ណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ពុំ ចាន់ ស្នងការរងផែននគរបាលការពារព្រំដែនគោក លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោល លេខ ៨១៩ បានដឹកនាំ កងកម្លាំងនគរបាលក្នុងអង្គភាព ចុះជួយច្រូកកាត់ប្រមូលផលស្រូវជូនប្រជាពលរដ្ឋនៅមូលដ្ឋានភូមិតាសែន ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង ក្នុងពេលដែលគ្រួសារ ប្រជាពលរដ្ឋលោក មិនមានលទ្ធភាពជួលម៉ាស៊ីនច្រូកតាត់ឬជួលកម្លាំងពលកម្មក្នុងការច្រូ តកាត់ប្រមូលផលស្រូវរបស់គាត់បានទាន់ ពេលវេលា។

ថ្លែងដោយក្តីរំភើបរីករាយ គ្រួសារប្រជាពលរដ្ឋជាម្ចាស់ស្រែ បានកោតសរសើរចំពោះទឹកចិត្តចូល រួមជួយចែករំលែកនូវការលំបាករបស់គ្រួសា រ គាត់ដែលសកម្មភាពបែបនេះ មិនមែនជាលើកទី០១ឬលើកដំបូងនោះទេ ក៏ប៉ុន្តែសក ម្ម ភាពរបស់កងកម្លាំងនគរបាលបានចូលរួមជួយចែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋនៅ មូលដ្ឋាននៅគ្រប់ពេលវេលា ។ គ្រួសារប្រជា ពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តចូលរួមចែករំលែកនូវការលំ បាកនេះពីថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបា ត់ ដំបង លោក លោកស្រីស្នងការរង ពិសេសកង កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោក លេខ៨១៩ ផ្ទាល់តែម្តង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *