យុវតីពីរនាក់រងរបួសធ្ងន់ ខណៈជិះម៉ូតូបុកជា មួយរថយន្តប្រភេទ សណ្តោង

(ខេត្តកំពត)៖ យុវតីពីរនាក់បានរង របួសយ៉ាងដំណំក្នុង ហេតុការគ្រោះថ្នាក់ចរាចរណ៍ ខណៈជនរងគ្រោះ ជិះម៉ូតូឌុបគ្នា នៅលើដងផ្លូវ ហើយបានប៉ះទង្គិច ជាមួយរថយន្តប្រភេទ សណ្តោងក្នុងទិសដៅ បញ្រ្ចាសគ្នា។

ឧប្បត្តិហេតុនេះ បានកើតឡើងនៅវេលា ម៉ោង៩និង៣៥នាទីព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចមុខទួល បញ្ចុះសពសមាគមចិន ស្ថិតក្នុងភូមិបឹងធំខាងលិច ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣១។

យោងតាមប្រភពព័ត៌ មានពីសមត្ថកិច្ចដែល ចុះមកអន្តរាគមន៍នៅ ចំណុចកើតហេតុបាននិយាយ ថា ករណីគ្រោះ ថ្នាក់ចរាចរណ៍នេះ ផ្តើមឡើងដោយ សារអ្នកបើកបរទាំងសងខាង មានការធ្វេសប្រហែស ទើបបណ្តាលឲ្យជួបហេតុ ការណ៍អាក្រក់បែបនេះ។

ប្រភពដដែល បានបញ្ជាក់ថា មុនពេលជួបគ្រោះថ្នាក់ ម៉ូតូជនរងគ្រោះជិះគ្នាពីរនាក់ធ្វើដំណើរ មកពីកើតទៅលិច អ្នកបើកបរម៉ូតូឈ្មោះ ព្រំ សុខលីដា ភេទស្រី អាយុ១៨ឆ្នាំ(របួសធ្ងន់) និងអ្នករួមដំណើរ ឈ្មោះ ហ៊ុយ ច័ន្ទបុប្ផា ភេទស្រី អាយុ១៦ឆ្នាំ (របួសធ្ងន់)។

អ្នកទាំង២​ រស់នៅភូមិដើមពោធិ៍ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ ដោយឡែករថយន្ត បង្កម៉ាកសណ្តោង ធ្វើដំណើរមកពី លិចទៅកើត(បញ្រ្ចាសគ្នា) អ្នកបើកបរ ឈ្មោះ សេន ពិសិដ្ឋ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិព្រៃសៀម ឃុំជីរ៉ូ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ក្រោយពីវាស់វែង មធ្យោបាយពាក់ព័ន្ធត្រូវ បានសមត្ថកិច្ចនាំយកទៅ រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់ត្រាច។ ចំណែកយុវតីរងគ្រោះ ទាំងពីរនាក់ ដោយសារស្ថានភាព របួសធ្ងន់ធ្ងរពេក ក្រុមគ្រួសារបានបញ្ជូន ទៅសង្គ្រោះនៅឯ មន្ទីរពេទ្យខេត្តតាកែវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *