លោក ជាវ តាយ សំណេះសំណាលជា មួយលោកគ្រូ អ្នកគ្រូ និងសិស្សថ្នាក់ ទី១២ឆ្នាំសិក្សា ២០១៩-២០២០ ក្នុងស្រុកកំពង់ ត្រាចខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្ត  បានអញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០  មកពីវិទ្យាល័យទាំង២ ក្នុងស្រុកកំពង់ត្រាច ដែលត្រូវត្រៀម ប្រឡងសញ្ញា បត្រមធ្យមសិក្សា ទុតិយភូមិនៅថ្ងៃទី២១​ ខែធ្ធ្នូ​ ឆ្នាំ២០២០ ខាងមុខនេះ។

ពិធីនេះបានធ្វើឡើង នៅវិទ្យាល័យព្រះបិតាជាតិ ស្ថិតក្នុងឃុំកំពង់ ត្រាចខាងលិច ដោយមានវត្តមាន  អញ្ជើញចូលរួមផងដែរ ពីសំណាក់  លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកទាំង៨ ក្នុងខេត្ត។

មានប្រសាសន៍ សំណេះសំណាល លោក ជាវ តាយ អភិបាលខេត្ត បានបញ្ជាក់ថា បច្ចុប្បន្នពិភពលោក ស្ថិតក្នុងបរិបទ រងការញាំញីដោយ ឥទ្ធិពលជំងឺកូវីដ១៩។

ប៉ុន្តែក្នុងនោះកម្ពុជាយើង ពិសេសក្នុងខេត្តកំពត ពុំមានបញ្ហាការ ឆ្លងជំងឺកូវីដ១៩ មកចូលដល់ក្នុងសហគមន៍ឡើយ។ ប៉ុ

ន្តែទោះបីយ៉ាងនេះក្ដី លោកអភិបាលខេត្ត ក៏បានផ្ដាំផ្ញើអំពាវនាវ ដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ពិសេសលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាល ទាំងអស់ ដែលបានកំពុង បង្កលក្ខណៈនិង បានសិក្សាត្រៀមក្នុង ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២១​ខែធ្នូ​ ឆ្នាំ ២០២០ខាងមុខនេះ​ ត្រូវតែបន្តបង្កើនការ ប្រុងប្រយ័ត្នទាំងអស់គ្នា​ បង្ការទប់ស្កាត់កុំឱ្យ ជំងឺកូវីដ១៩នេះ ឆ្លងចូលដល់ក្នុង សហគមន៍យើងឲ្យ បានជាដាច់ខាត ព្រោះបច្ចុប្បន្នជំងឺ នេះមិនទាន់បានធូរស្បើយ ហើយពុំទាន់មានថ្នាំ ព្យាបាលនៅឡើយទេ។

ជាមួយឱកាសនោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវផ្ដាំផ្ញើរ ដល់សិស្សានុសិស្ស ឲ្យបង្កើនការចូល រួមគោរពច្បាប់នានា ពិសេសបញ្ចៀសការ ចរាចរនិងប្រើប្រាស់ គ្រឿងញៀន ព្រមទាំងគោរពច្បាប់ ចរាចរណ៍ផ្លូវគោក ឲ្យបានជាដាច់ខាតព្រោះ បច្ចុប្បន្នបញ្ហាគ្រឿងញៀន នឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍  បានបំផ្លាញអាយុជីវិត និងទ្រព្យសម្បត្តិព្រម ទាំងធនធានមនុស្សក្នុង សង្គមកម្ពុជាយើងដែល រាជរដ្ឋាភិបាលបាន នឹងកំពុងយកចិត្តទុក ដាក់យ៉ាងខ្លាំង។

ក្នុងឱកាសនោះ​ លោក ជាវ តាយ ក៏បានផ្ដល់ជូននូវថវិកា សរុប ១៤,៤៦០,០០០រៀល ជូនដល់លោកគ្រូ អ្នកគ្រូបង្រៀន ថ្នាក់ទី១២និងគណៈ គ្រប់គ្រងសាលាសរុប ចំនួន៥៦នាក់ម្នាក់ៗ ៥ម៉ឺនរៀល និងសិស្សានុសិស្ស ចំនួន៥៨៣នាក់ក្នុងម្នាក់ៗ ថវិកា២ម៉ឺនរៀល និងសៀវភៅកម្រងវិញ្ញា សារផងដែរ​ ព្រម ទាំងឧបត្តម្ភកងកម្លាំង សរុបចំនួន១០នាក់ ដោយម្នាក់ៗទទួលបាន ថវិកា២ម៉ឺនរៀល៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *