ជនក្រីក្រ ចាស់ជរា និងប្រជាពលរដ្ឋរង គ្រោះដោយទឹកជំនន់ ១៥០គ្រួសារទទួល អំណោយពីព្រឹទ្ធសភា រដ្ឋសភា និងសប្បុរសជន តាមរយៈអភិបាល ក្រុងសេរីសោភ័ណ

(ខេត្តបន្ទាយមានជ័យ)៖ ជនក្រីក្រ ចាស់ជរា និងប្រជាពលរដ្ឋរង គ្រោះដោយទឹក ជំនន់មានចំនួន ១៥០គ្រួសារ មកពីក្នុងក្រុងសិរីសោភ័ណ បានទទួលអំណោយពី ព្រឹទ្ធសភា រដ្ឋសភា និងសប្បុរសជន តាមរយៈអភិបាល ក្រុងសេរីសោភ័ណ នៅព្រឹក ថ្ងៃ ទ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុច សាលាក្រុងសិរីសោភ័ណ។

ក្នុងពិធីចែកអំណោយ នោះលោក អ៊ីឡុង សមាជិក សភា មណ្ឌលខេត្ត បន្ទាយមានជ័យ បានមានប្រសាសន៍ ផ្តាំផ្ញើការសាកសួរ សុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល លោបានសម្ដែង ការនូវព្រួយបារម្ភ និង គិតគូរពីសុខទុក្ខ របស់បងប្អូនប្រជា ពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់។

លោក អ៊ី ឡុងបានបញ្ជាក់ឲ្យដឹង បន្តទៀតថាចាប់ពី ទឹកជន់លិចខេត្តរហូត ដល់ទឹកស្រករដ្ឋបាលខេត្ត  រដ្ឋបាលក្រុង រដ្ឋបាលស្រុក រដ្ឋបាល ឃុំ សង្កាត់តែងតែយក ចិត្តទុកដាក់ជួយឧបត្ថម្ភ ជាស្បៀងជំរកដោះស្រាយ ដល់បងប្អូនប្រជាពល រដ្ឋមានជនក្រីក្រ ចាស់ជរា និងជនរងគ្រោះដោយ សារទឹកជំនន់ ឲ្យរួចផុតពីការ លំបាកជាច្រើន ម៉ឺនគ្រួសារកន្លងមក។

ម៉្យាងទៀតទីណាដែល ជួបទុក្ខលំបាករដ្ឋ បាលខេត្ត ពុំបានទៅផ្ទាល់ ក៏បានចាត់តាំងឲ្យ ក្រុមការងាររបស់ខេត្ត ឲ្យចុះទៅជួបបង ប្អូនប្រជាពរដ្ឋដោយផ្ទាល់ និង ឲ្យអាជ្ញាធរ ដែនដី សមត្ថកិច្ចពាក់ព័ន្ធ ចូលរួម ជួយសង្គ្រោះ និងរំដោះបងប្អូន ប្រជាពលរដ្ឋ ឲ្យរួចផុតពីគ្រោះទឹកជំនន់ ថែមទាំងបានផ្ដល់ស្បៀងអាហារ ឲ្យបានគ្រប់គ្រាន់ ដោយមិនទុកឲ្យបង ប្អូនប្រជាពលរដ្ឋណាម្នាក់ អត់អាហារស្លាប់ដោយ ពុំបានដឹងឮពីអាជ្ញាធរនោះឡើយ។

លោកអ៊ីឡុងបាន លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធ សាស្ត្រកំណែទ ម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ដែលកំពុងតែដើរតួរនាទី យ៉ាងសំខាន់ ក្នុងការជម្រុញការអភិវឌ្ឍន៍ សង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀង អាហារជូនប្រជាជនកម្ពុជា នឹង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ នៅក្នុងសមរភូមិ សង្គ្រាមប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ១៩ រួមទាំងដោះស្រាយ បញ្ហាប្រឈមពីគ្រោះទឹកជំនន់ផងដែរ ។

លោកអ៊ីឡុងក៏ បានសំណូមពរ និង ណែនាំប្រជាកសិករ ទាំងអស់ត្រូវចាប់ផ្តើម បង្កបង្កើនផល ក្នុងការស្តារ ឡើងវិញ ដំណាំស្រូវរបស់ បងប្អូនផងដែរ ។

លោកបានផ្តាំ ផ្ញើដល់បងប្អូន ឲ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះបញ្ហាជម្ងឺកូវិដ១៩ គឺត្រូវធ្វើអនាម័យ ឲ្យបានជាប្រចាំ ពីព្រោះថា ជម្ងឺកូវិដ១៩វាមិនភ្លេចយើងទេ មានតែយើងគ្រប់ គ្នាទេភ្លេចជម្ងឺកូវិដ។ ក្នុងនោះលោកអ៊ី ឡុងបានធ្វើការ ចែកអំណោយក្នុង១គ្រួសារទទួលបាន អង្ករ ១០គីឡូ មី២កេះ ទឹក ស៊ីអ៊ីវ ទឹកត្រី២យួរ ត្រីខ ១យួរផងដែរ ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *